Monday, June 12, 2017

អគ្គនាយកស៊ីម៉ាក់៖ លទ្ធផលបោះឆ្នោត សម្លាប់គោលនយោបាយ លុយកន្លះលានដុល្លារក្នុង១ឆ្នាំៗ

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានសរសេរអត្ថបទមួយ បង្ហោះលើ Facebook ផ្លូវការរបស់ខ្លួន ដោយបានលើកឡើង និងពន្យល់ អំពីការចាត់ចែងថវិកាជាតិ ពិសេសឆ្លើយតបនឹងគោលនយោបាយ ទម្លាក់លុយកន្លះលានដុល្លារ ដល់ឃុំសង្កាត់ក្នុងមួយឆ្នាំ របស់បក្សប្រឆាំង។
ក្នុងអត្ថបទរបស់លោក ហេង រតនា បានសង្កត់ធ្ងន់ថា លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ថ្ងៃទី០៤​ ខែមិថុនា ឆ្នាំ២០១៧ បានសម្លាប់ចោល គោលនយបាយ​ទឹកលុយកន្លះលានដុល្លារ តាមឃុំ/សង្កាត់ របស់បក្សប្រឆាំង ហើយសូមរង់ចាំអាណត្តិក្រោយ ឆ្នាំ២០២៣-២០២៨ចុះ។
លោក ហេង រតនា បានសរសេរយ៉ាងដូច្នេះថា « អ្វីទៅជាថវិកាជាតិ និងត្រូវចាត់ចែងរបៀបយ៉ាងម៉េច?​ »​
ថវិកាជាតិត្រូវដំណើរការ​ ១៖​ ត្រូវរៀបចំដោយរាជរដ្ឋាភិបាល​ ២៖​ ត្រូវអនុមត័ដោយរដ្ឋសភាជាតិ​ ៣៖​ ត្រូវអនុមត័ដោយព្រឹទ្វសភាជាតិ។​ ទើបក្លាយជាច្បាប់ថវិកាជាតិ ប្រចាំឆ្នាំសារពើព័ន្ធ! បានន័យថា ត្រូវឆ្លងកាត់៣ដំណាក់កាលធំៗ​ ដែលតាមធម្មតាត្រូវរៀបចំពង្រាងថវិកានៅខែមិថុនា​ នឹងត្រូវឆ្លងគណៈរដ្ឋមន្ត្រីនៅតែតុលា​ ឆ្លងរដ្ឋសភាខែវិចិ្ឆកា​ និងត្រូវឆ្លងព្រឹទ្ធសភា នៅខែធ្នូនៃឆ្នាំនីមួយៗ។
ចំពោះថវិកាឃុំ/សង្កាត់​៖​ អាណាបក្សដើមខែ្ស គឺក្រសួងមហាផ្ទៃ​ ទោះបីឃុំ/សង្កាត់មកពីបក្សណាក៏ដោយ​ ហើយឃុំ/សង្កាត់ណាក៏ដោយ​ក៏ស្ថិត នៅក្រោមអាណាព្យាបាល នៃរដ្ឋបាលស្រុក និងរដ្ឋបាលខេត្តដែរ។​ ដូចនេះរាល់គំរោងថវិកា ឃុំ/សង្កាត់ទាំងអស់ ត្រូវឆ្លងកាត់ឋានានុក្រមនេះ និងអាណាបក្សដើមខែ្សទើបបញ្ជូន មកក្រសួងហិរញ្ញវត្ថុ ​ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល ដើម្បីសំរបសំរួល និងពិនិត្យពិភាក្សា រៀបចំបញ្ចូលក្នុងថវិកាជាតិ។​ គ្មានគណបក្សណាមានសិទ្ធិ ក្នុងការរៀបចំថវិកាជាតិនេះ​ ជំនួសរាជរដ្ឋាភិបាលនោះទេ!​
បើពិនិត្យលើការដំណើរការនេះ​ ថវិកាគោលនយោបាយរបស់ឃុំ/សង្កាត់ មកពីបក្សណាក៍ដោយត្រូវតែគោរពតាមនីតិវិធីនេះ និងច្បាប់ហិរញ្ញវត្ថុសាធារណៈផងដែរ!​
លទ្ធផលបោះឆ្នោត ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ បណ្តោះអាសន្ន​ អាចកំណត់ជោគជ័យច្បាស់លាស់ សំរាប់ការបោះឆ្នោត​អសកលជ្រើស​រើសអសនៈព្រឹទ្ធសភា នឹងបន្តដឹកនាំដោយគណបក្សប្រជាជន​(២០១៨-២០២២)​។​ ដូចនេះ​ ក្នុងអំណាចទាំង៣​ រាជរដ្ឋាភិបាល​ សភាជាតិ​ និងព្រឹទ្ធសភា​ អំណាចមួយណាសុទ្ធតែអាចកំណត់ និងសម្លាប់ចោលគោលនយបាយ​ទឹកលុយកន្លះលានដុល្លារ តាមឃុំ/សង្កាត់បាន​ទាំងអស់​! តែប្រហែលគោលនយោបាយនេះ អាចស្លាប់នៅកំរិតស្រុក​ ខេត្តដែលជាអាណាព្យាបាលផ្ទាល់ លើឃុំ/សង្កាត់ទាំងនោះ!​
សូមមេត្តាចងចាំថា​ «​គ្មានមេឃុំបំរើតែបក្ស​ មិនបំរើរាស្ត្រ​នោះទេ!»​ គ្មានអំណាចរដ្ឋក្នុងរដ្ឋនោះទេ​ មានន័យថា​ ឃុំ/សង្កាត់ទាំងអស់បន្ទាប់​ពីកាន់តំណែង ត្រូវស្ថិតក្រោមអាណាព្យាបាល ស្រុក/ខណ្ឌ​ ខេត្ត/រាជធានី​ និងអាណាបក្សដើមខែ្ស គឺក្រសួងមហាផ្ទៃ!!!
ផ្អែកលើគោលការណ៍រៀបរាប់ខាងលើ​ គោលនយោបាយលុយកន្លះលានដុល្លារក្នុងមួយឆ្នាំៗនេះ​ សូមមានសង្ឃឹមញញឹមទុកចុះត្រូវរង់ចាំ អាណតិ្ត២០២៣-២០២៨បន្តទៀត!!»៕




No comments:

Post a Comment