Monday, June 12, 2017

ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកកម្ពុជា កំពុងត្រូវបានពិភាក្សាដើម្បីស្វែងរកលទ្ធភាព ស្តារឡើងវិញអោយកាន់តែទំនើបឡើង

ក្នុងជំនួបពិភាក្សាការងាររវាង លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក Lu Pheng ប្រធានក្រុមប្រឹក្សាភិបាលនៃសាជីវកម្មសាង់សង់ផ្លូវដែក China Railway Construction Corporation (CRCCលើកទី១៧) ដោយមានការអមដំណើរពីគណៈប្រតិភូមួយក្រុមមកពីក្រុមហ៊ុន Sino Great International Engineering និងក្រុមហ៊ុន Royal Group Cambodia កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីទាំងពីរ បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ អំពីឱកាសវិនិយោគទាក់ទងនឹងការស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅកម្ពុជាឡើងវិញ។

លោក Lu បានសម្តែងនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការចូលរួមយ៉ាងសកម្មដើម្បីជួយអភិវឌ្ឍវិស័យសាធារណការនិងដឹកជញ្ជូនរបស់កម្ពុជា។
លោក ស៊ុន ចាន់ថុល បានស្នើឱ្យលោក Lu Pheng ធ្វើការជាមួយក្រុមហ៊ុនRoyal Group ដើម្បីសិក្សាលទ្ធភាពក្នុងការធ្វើឱ្យប្រសើរឡើងដល់ផ្លូវដែកកម្ពុជា និងដាក់សំណើរបស់ខ្លួនបន្ទាប់ពីការសិក្សានេះ។

លោកបានកត់សម្គាល់អំពីតួនាទីយ៉ាងសំខាន់នៃការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងការជំរុញកំណើនសេដ្ឋកិច្ច។
ក្រុមគណៈប្រតិភូបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅរបស់ខ្លួនចំពោះលោក ស៊ុន ចាន់ថុល ដែលបានផ្តល់កិច្ចស្វាគមន៍ និងការណែនាំយ៉ាងកក់ក្តៅ។ ប្រធានគណៈប្រតិភូបានអញ្ជើញ លោក ស៊ុន ចាន់ថុល និងគណៈប្រតិភូកម្ពុជា ទៅពិនិត្យមើលផ្លូវដែករបស់ចិននៅខែកក្កដា ឆ្នាំ២០១៧ ដើម្បីសិក្សាពីបទពិសោធន៍ជោគជ័យនៃបច្ចេកវិជ្ជាផ្លូវដែកសម័យទំនើបរបស់ចិន ៕







No comments:

Post a Comment