Monday, June 12, 2017

គ.ជ.ប បើកការរាប់​សន្លឹកឆ្នោត​ឡើងវិញ ​នៅការិយាល័យ​បោះឆ្នោត​ចំនួន២៣ ​ស្ថិតក្នុង​ឃុំដូង​ ខេត្តស្វាយរៀង​

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យបោះឆ្នោតចំនួន២៣ការិយាល័យ ស្ថិតក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង នៅស្ដីការរបស់ខ្លួន។
ការរាប់សន្លឹកឆ្នោតនៅឃុំដូង បានបង្ហាញថា គណបក្សសង្គ្រោះជាតិទទួលបាន ២,៥៩៩សំឡេង រីឯគណបក្សប្រជាជនកម្ពុជាទទួលបាន ២,៥៩៦សំឡេង គណបក្សប្រជាជន ក៏ប្ដឹងទៅ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត (PEC)។ ក្រោយការរាប់នៅ PEC គណបក្សប្រជាជនកម្ពុជា កើនបាន៦សំឡេង រីឯគណបក្ស សង្គ្រោះជាតិ កើនបាន២សំឡេង ពោលគណបក្សប្រជាជនកម្ពុជា ជាអ្នកឈ្នះ។

គណបក្សសង្គ្រោះជាតិ ក៏បានប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ ហើយបានបើកការរាប់នៅម៉ោង ៨៖០០នាទី ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះតែម្ដង និងមានការអញ្ជើញចូលរួមសង្កេតមើល ពីក្រុមសារព័ត៌មានជាតិ-អន្តរជាតិ តំណាងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិផងដែរ៕





No comments:

Post a Comment