Monday, June 12, 2017

កិច្ចប្រជុំដៃគូសន្ទនាសហប្រតិបត្តិការ អាស៊ីលើកទី២ នឹងផ្តល់គុណតម្លៃបន្ថែមដល់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ លើវិស័យទេសចរណ៍អន្តរជាតិ និងសាកល

ក្រសួងទេសចរណ៍បានឲ្យដឹងថា កិច្ចប្រជុំដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ (2nd Asia Cooperation Dialogue Meetings) នឹងផ្តល់នូវគុណតម្លៃបន្ថែមដល់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍តំបន់ អន្តរជាតិ និងសាកល។

“កិច្ចប្រជុំដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ នឹងពិភាក្សាស្វែងរកយុទ្ធសាស្ត្រគន្លឹះ និងយន្តការចាំបាច់ដើម្បីជំរុញវេទិកាដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីកាន់តែមានប្រសិទ្ធិភាព សំដៅផ្តល់នូវគុណតម្លៃបន្ថែមដ៏មានសារៈសំខាន់ ទៅលើកិច្ចសហប្រតិបត្តិការនានាក្នុងវិស័យទេសចរណ៍តំបន់ អន្តរជាតិ និងសាកលលោក និងស្ថាប័នអន្តរជាតិក្នុងវិស័យទេសចរណ៍” លោក Bundit Limschoon អគ្គលេខាធិការកិច្ចប្រជុំដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ បានថ្លែងនៅក្នុងកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីទេសចរណ៍នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ ដែលដឹកនាំដោយលោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ នៅសាលសន្និបាតសុខាសៀមរាបរីសត ខេត្តសៀមរាប។

កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់នេះ នឹងពិភាក្សាលើសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តី ACD (Statements and Resolutions) និងឯកសារពាក់ព័ន្ធសំខាន់ៗនានា ដើម្បីដាក់ឆ្លងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដៃគូសន្ទនាសហប្រតិបត្តិការអាស៊ី ACD នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧។

លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានបញ្ជាក់បន្ថែមថា កិច្ចប្រជុំ និងសន្និសីទអន្តរជាតិនេះគឺជាឱកាសជំរុញអោយអន្តរជាតិមើលឃើញថា កម្ពុជាជាប្រទេសមានសក្តានុពលផ្នែកវប្បធម៌បេតិកភណ្ឌខ្លាំងក្នុងការទាក់ទាញទាំងទេសចរ និងដៃគូអភិវឌ្ឍន៍ផ្សេងៗ (ដូចជា អង្គការ UNWTO UNESCO PATA) រួមទាំងអង្គការពាក់ព័ន្ធជាច្រើនទៀត មកចូលរួមអភិរក្សថែរក្សាបេតិកភណ្ឌ និងធនធានវប្បធម៌៕



No comments:

Post a Comment