Saturday, June 10, 2017

លិខិតចៅចាក់ស្មុក ៖ អំនួតកប់ពពក តែលទ្ធផលបញ្ជាក់ថា​បក្សប្រឆាំងបាន​ទទួលបរាជ័យយ៉ាងដំណំ

នៅមុនពេល និងអំឡុងពេលឃោសនាបោះឆ្នោត មន្ត្រីជាន់ខ្ពស់គណ បក្សប្រឆាំងបានចេញមុខមកអួតក្តែងៗថាបក្សខ្លួនមានអ្នកគាំទ្រភ្លូកទឹកភ្លូកដីនៅទូទាំងប្រទេសកម្ពុជាតាមរយៈការ បង្ហាញសាច់ដុំនៅក្នុងដំណើរការឃោសនាបោះឆ្នោត ខណៈខេត្តខ្លះ បក្សប្រឆាំងបាននាំគ្នាកៀរគរកម្លាំងសកម្មជន និងអ្នកគាំទ្រមកពីស្រុកនិងខេត្តជាប់ព្រំដែនគ្នាដើម្បីមកជួយហែក្បួនឃោសនាបង្ហាញថាខ្លួនមានកម្លាំងគាំទ្រច្រើន។ នេះគ្រាន់តែជាសង្គ្រាមចិត្តសាស្ត្រមួយដែលបក្សប្រឆាំងប្រើប្រាស់ដើម្បីទាក់ទាញពលរដ្ឋផ្សេងទៀតឱ្យគាំទ្រខ្លួន និង មើលទៅឃើញថាមានអ្នកគាំទ្រខ្លួនច្រើនសន្ធឹកសន្ធាប់ច្រើនជាងគណបក្សប្រជាជនកម្ពុជា។
តាមពិតវាមិនដូច្នោះទេ ក្រោយបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី ៤ ខែមិថុនា គណបក្សប្រឆាំងទទួលបានសំឡេង ឆ្នោតគាំទ្រចំនួនជាង ៣លានសំឡេង និងមានកំណើនសន្លឹកឆ្នោតគាំទ្រប្រមាណ ៥ម៉ឺនសំឡេង នៅទូទាំងប្រទេស បើប្រៀបធៀបនឹងការបោះឆ្នោតជាតិឆ្នាំ ២០១៣។ ចំណែកគណបក្សបក្សប្រជាជនកម្ពុជាវិញទទួលបានការគាំទ្រពី បងប្អូនប្រជាពលរដ្ឋចំនួនជាង៣,៥លានសំឡេងស្មើនឹងប្រមាណ ៥១%នៃសន្លឹកឆ្នោតបានការសរុប។ យោងតាមសំឡេងទទួលបាននៅឆ្នាំ ២០១៣ គណបក្សសង្គ្រោះជាតិអាចឈ្នះគ្រប់គ្រងឃុំសង្កាត់ចំនួនជាង៦២០ឃុំ ប៉ុន្តែនៅឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិអាចគ្រប់គ្រងបានត្រឹមតែ ៤៨២ ឃុំសង្កាត់ប៉ុណ្ណោះហើយសំឡេងឆ្នោតកើនបានត្រឹមតែ ៥ ម៉ឺនសំឡេងនៅទូទាំងប្រទេស ខណៈគណបក្សប្រជាជនកម្ពុជាកើនប្រមាណ ៣០ម៉ឺនសំឡេង ដែលគ្មានគណបក្សណាមួយក្នុងការបោះឆ្នោតឆ្នាំ ២០១៧ នេះមានចំនួន សំឡេងកើនឡើងយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះឡើយ បើប្រៀបធៀបនឹងការបោះឆ្នោតឆ្នាំ ២០១៣។
គណបក្សប្រជាជនគឺជាអ្នកឈ្នះពិត មិនចេះអួតអាង ប៉ុន្តែជាគណបក្សដែលបម្រើរាស្ត្រពិតប្រាកដនិងទទួលបានការទុកចិត្តពីប្រជាពលរដ្ឋភាគច្រើន ព្រោះគណបក្សនេះបានជួយសង្គ្រោះជាតិ និងប្រជាជនពិតប្រាកដ មិនដូចគណបក្សប្រឆាំងអួតថាសង្គ្រោះជាតិតែឈ្មោះនោះទេ តែធាតុពិតជាគណបក្សសាងគ្រោះជាតិតាមរយៈការដើរញុះញង់បញ្ឆេះកំហឹងប្រជាពលរដ្ឋ បង្កើតឱ្យមានការរើសអើងប្រឆាំងពូជសាសន៍ និងស្អប់ខ្ពើមរវាងខ្មែរ និងខ្មែរ ៕

ដោយ ចៅ ចាក់ស្មុក


No comments:

Post a Comment