Wednesday, February 15, 2017

ហ្វេសប៊ុក Boulam San៖ អ្នកស្រឡាញ់ជាតិ មិនមែនតាំងខ្លួនជាអ្នកប្រឆាំងផ្កាប់មុខនោះទេ!

(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកឈ្មោះ Boulam San បានបង្ហោះសារបញ្ចេញ​មតិផ្ទាល់ខ្លួនចំពោះអ្នកវិភាគមួយចំនួនដូចជា លោក ជុន ច័ន្រ្ទបុត្រ និងលោក គឹម សុខ ជាដើម ដែលតែងតែវិភាគបែបលំអៀងទៅបក្សប្រឆាំង វិភាគមិនគ្រប់ជ្រុងជ្រោយដោយ​ផ្អែកលើការពិត និងវិភាគដូចត្រីកំភ្លាញ។

ហ្វេសប៊ុក Boulam San បានលើកឡើងថា អ្នកស្រឡាញ់ជាតិមិនត្រូវតាំងខ្លួនជាអ្នកប្រឆាំងផ្កាប់មុខបែបនេះទេ។ អ្នកដឹងទេថា អ្នកកំពុងបង្កើតវប្បធម៌និយាយស្តីមិនទទួលខុសត្រូវ និ​យាយប៉ាតណាប៉ាតណី ចោទប្រកាន់គេគ្មានភ័ស្តុតាង ប្រមាថគេ ជាសត្វធាតុ និយាយដើម្បីផ្គាប់ចិត្តពួកប្រឆាំង ចង់បានរហ័សនាមថា ជាអ្នកក្លាហាន! បែបនេះឬជាអ្នកស្នេហាជាតិ?

ហ្វេសប៊ុក Boulam San បានបន្ថែមថា ពួកអ្នកវិភាគទាំងនោះ តែងចោទថាសុទ្ធតែគេធ្វើខុសឆន្ទៈរាស្ត្រ តើមានតែក្រុមលោកទេទើបហៅថារាស្ត្រ? ចុះគេជាបក្សឈ្នះឆ្នោតដឹកនាំប្រទេស មានអ្នកគាំទ្រភាគច្រើនហ្នឹងមិនមែនរាស្ត្រទេឬ? សូមកុំប្រមាថទឹកចិត្តអ្នកគាំទ្របក្សប្រជាជន! ឃើញពួកយើងនៅស្ងៀមៗ ហើយក្រុមរបស់ខ្លួនលោតកញ្ឆេង នឹកស្មានថា មានតែខ្លួនទេឡើងចាង។ យល់ច្រឡំធំហើយលោកអ្នកវិភាគ។ លោកវិភាគមើលឃើញតែមួយចំអាមជុំវិញខ្លួន ឃើញតែគ្នាឯងដូចត្រីកំភ្លាញ តែឃើញត្រពាំងគេស្ងប់ស្ងាត់ស្មានថាអត់ត្រីឬ? ច្រឡំធំហើយ!៕


No comments:

Post a Comment