Wednesday, February 15, 2017

សកម្មជនបក្សប្រឆាំង គ្រោងលើកគ្នាតវ៉ាអំពីការដាក់បេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ដោយមិនស្មើភាព

ក្នុងពេលថ្មីៗនេះ សមាជិកគណបក្សសង្គ្រោះជាតិ នៅតាមបណ្តាខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ គ្រោងនឹងនាំគ្នាឡើងមកតវ៉ានៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ នៅចាក់អង្រែ ដើម្បីឱ្យថ្នាក់ដឹកនាំគណបក្សធ្វើការដោះសា្រយអំពីការដាក់បេក្ខភាពសមាជិកក្រុមប្រឹ​ក្សា​ឃុំសង្កាត់ មានភាពលំអៀង គឺសមាជិកកូតាខាងគណបក្ស សម រង្ស៊ី បានឈរលេខរៀង​ល្អ រីឯសមាជិកកូតាខាងគណបក្សសិទ្ធិមនុស្សមិនបានឈរលេខរៀងល្អនោះទេ។
ការតវ៉ារឿងឈរលេខរៀងបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ របស់សមាជិកគណបក្សសង្គ្រោះជាតិ បានកើតមានជាបន្តបន្ទាប់នៅតាមបណ្តាខេត្តមួយចំនួនដូចជា នៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ រួមទាំងខេត្តមួយចំនួនទៀត និងរាជធានីភ្នំពេញ។
ដោយសារតែខ្លាចការតវ៉ារបស់សមាជិកគណបក្សសិទ្ធិមនុស្ស តវ៉ាអំពីលេខរៀងបេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់ គឺខាងមន្ត្រីគណបក្សសង្គ្រោះជាតិ បានធ្វើការសម្របសម្រួល និងសន្យាដោះស្រាយឱ្យពួកគាត់ និងបានហាមមិនឱ្យតវ៉ានោះទេ គឺទុកលទ្ធភាពឱ្យថ្នាកដឹកនាំធ្វើការដោះស្រាយអំពីបញ្ហានេះ។ សមាជិកគណបក្សសិទ្ធិមនុស្ស បានប្រាប់ឱ្យដឹងថា ចំពោះការគ្រោង​តវ៉ានេះ គឺខាងគណបក្សសម រង្ស៊ី បានប្រាប់កុំឱ្យបញ្ចេញព័ត៌មាននេះទៅក្រៅពីព្រោះខ្លាច​​ប្រជាពលរដ្ឋដឹង និងកុំឱ្យគណបក្សនយោបាយផ្សេងដឹង។
សូមជម្រាបថា នាពេលកន្លងមកនេះ ការឈរបេក្ខភាពក្រុមបឹក្សាឃុំ សង្កាត់ របស់គណបក្សសង្គ្រោះជាតិ នៅតាមបណ្តារាជធានី ខេត្តមួយចំនួន គឺបានតម្រូវឱ្យសមាជិកបង់លុយជាថ្នូរបានឈរលេខរៀងល្អ៕

No comments:

Post a Comment