Wednesday, February 15, 2017

លោក សុខ ឥសាន៖ គណបក្សផ្អែកលើគោលគំនិត មិនមែនផ្អែកលើបុគ្គលទេ

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើការបញ្ជាក់ជូនសាធារណជននូវខ្លឹមសារក្រោមចំណងជើងថា «គណបក្សផ្អែកលើគោល​​គំនិត មិនមែនផ្អែកលើបុគ្គលទេ»។
លោក សុខ ឥសាន បានបញ្ជាក់ថា អ្នកណាក៏ដឹងដែរថា គណបក្សសង្គ្រោះជាតិបានដើរតាមនយោបាយដែលកំណត់ដោយបុគ្គល​​ម្នាក់ នោះគឺ សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សនេះ។ សម រង្ស៊ី បានដើរតាមនយោបាយគ្មានយុទ្ធសាស្ត្រ យុទ្ធវិធីច្បាស់លាស់ម្តងណាទេ ការពិតគឺនយោបាយផ្អែកតាមគោលគំនិតរបស់ សម រង្ស៊ី ជាប្រធានបក្ស ដែលកើតចេញពីមនោគតិផ្ទាល់ខ្លួនរបស់ សម រង្ស៊ី ដែល​ពោរពេញទៅដោយគំនុំ កំហឹង តាមចងកម្មចងពៀរ។
គេចងចាំមិនភ្លេចទេថា ឪពុក សម រង្ស៊ី ឈ្មោះ សម សារី បានមានទំនាស់ដ៏ស្រួចស្រាវជាមួយ សម្តេចព្រះនរោត្តម សីហនុ បន្ទាប់ពីកម្ពុជាទើបទទួលបានឯករាជ្យឆ្នាំ ១៩៥៣។ ក្រោយបារាំងចាកចេញពីកម្ពុជា សម សារី បានដើរតួសំខាន់ក្នុងការចលនា សម្តេចព្រះនរោត្តម សីហនុ ឱ្យ​ដើរតាមនិន្នាការលំអៀងទៅរកសហរដ្ឋអាមេរិក  តែត្រូវបរាជ័យ។ ហេតុនេះហើយបានជា សម សារី ចងគំនុំជាមួយសម្តេចព្រះនរោត្តម សីហនុ រហូតដល់ប្រើឧបាយកលដាក់គ្រាប់​បែក​​ក្នុង​កញ្ចប់វត្ថុអនុស្សាវរីយ៍ ប៉ុនប៉ងបំផ្ទុះធ្វើគត់ ព្រះមហាក្សត្រីយ៍ កុសុមៈ។ ដល់បែកការណ៍ សម សារី ក៏បានរត់គេចខ្លួនទៅប្រទេសវៀតណាមដូរឈ្មោះជា ង្វៀង យ៉ាំង សាម រហូតដល់ស្លាប់ខ្លួន។
ដូច្នេះ ការធ្វើនយោបាយរបស់ សម រង្ស៊ី គឺក្នុងគំនុំសងសឹក សម្តេចព្រះនរោត្តម សីហនុ ចងគំនុំ​នឹង សម្តេចក្រុមព្រះ និង សម្តេចតេជោ ហ៊ុន សែន ដែលបានដក សម រង្ស៊ី ពីរដ្ឋមន្ត្រីក្រ​សួងសេដ្ឋកិច្ច ហិរញវត្ថុនៅឆ្នាំ ១៩៩៤។ ដូចនេះ ការបង្កើតគណបក្សនយោបាយនិងធ្វើនយោ​បាយរបស់ សម រង្ស៊ី មិនមែនកើតឡើងពីស្មារតីស្នេហាជាតិស្រទ្បាញ់ប្រជាជនស្អីនោះទេ។ ហេតុនេះហើយបានជាគោលនយោបាយរបស់បក្សប្រឆាំង កើតចេញពីចិត្ត និងការនឹកឃើញរបស់ សម រង្ស៊ី តែម្តង។ ហេតុនេះហើយបានជាមន្ត្រីជាន់ខ្ពស់មិនឱ្យតម្លៃ សម រង្ស៊ី ហើយនិយាយថា នយោបាយគណបក្សសង្គ្រោះជាតិមិនផ្អែកលើបុគ្គលទេ។
ដូច្នេះ មិនគួរ សម រង្ស៊ី មានមោទនភាពបុគ្គលខ្លាំងពេកទេ រទេះភ្លើងចេញចោលហើយនៅក្រអឺតក្រទមដល់ណាទៀត?

No comments:

Post a Comment