Wednesday, February 15, 2017

ផ្សារទំនើបមួយទៀតនឹងបើកដំណើរការនៅខែមិនាខាងមុខនេះ

ភ្នំពេញ៖ ផ្សារទំនើប AEON មួយទៀត នឹងបើកដំណើរការ នៅខែមិនា ខាងមុខនេះ ដែលមានទីតាំងស្ថិតនៅក្នុងបុរីប៉េង ហ៊ួត The Star Premier ស្ថិតនៅតាមបណ្តោយផ្លូវជាសុផារ៉ា។
អ្នកនាង ហ៊ង សុជាតិ បុគ្គលិកជាន់ខ្ពស់ផ្នែកទីផ្សារនៃបុរីប៉េង ហ៊ួត បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញថា ក្រុមហ៊ុន AEON MALL បានសម្រេចជួលអាគារកម្ពស់បីជាន់ក្នុងបុរីនេះ ដើម្បីបើកផ្សារទំនើបខ្នាតមធ្យមមួយ ដោយសាររបស់ផ្សារ នេះមានទំហំជាង៤០០០ម៉ែត្រការ៉េប៉ុណ្ណោះ។
អ្នកនាងបន្តថា ផ្សារទំនើបនេះ នឹងមានភោជនីយដ្ឋាន ហាង កាហ្វេ និងទីតាំងលក់ផលិតផលចម្រុះដូចផ្សារទំនើប Lucky នៅជាន់ផ្ទាល់ដីផងដែរ។
ផ្សារទំនើបនេះមានទីតាំងក្នុងបុរីប៉េង ហួត ស្ថិតនៅ តាម បណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ឫស្សីកែវ ខ័ណ្ឌឫស្សីកែវ រាជ ធានីភ្នំពេញ។
អ្នកនាង ហ៊ង សុជាតិ បន្តថា ក្រុមហ៊ុនAEON Mall បានជួល អាគារក្នុងគំរោងនេះរយៈពេលវែង ដោយសារពួកគេមើល ឃើញឱកាសជោគជ័យពីគម្រោងនេះព្រោះ ទីតាំងនេះមាន មនុស្សរស់នៅច្រើនជាទីតាំង ដែលមិនទាន់មានផ្សារទំនើប នៅឡើយដូច្នេះក្រុមហ៊ុនគិតថា ផ្សារទំនើបនេះនឹងទទួល បាន ជោគជ័យ។
បុគ្គលិកក្រុមហ៊ុន AEON Cambodia ដែលគ្រប់គ្រងផ្សារ ទំនើបលក់រាយនៅកម្ពុជា បាននិយាយក្នុងលក្ខខ័ណ្ឌមិន បញ្ចេញឈ្មោះថា ផ្សារទំនើបនេះមានទំហំតូចប៉ុណ្ណោះ ដែលលក់ទំនិញចម្រុះ និងចំណីអាហារប៉ុណ្ណោះ។ ផ្សារទំនើប នេះ គ្រោងនឹងបើកនៅខែមិនាខាងមុខនេះមែន ប៉ុន្តែការ រៀប ចំមិនទាន់បញ្ចប់នៅឡើយទេ ហេតុនេះគំរោងបើកផ្សារនេះ អាចពន្យាពេល។
អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុនCBRE CAMBODIA បានថ្លែងថា ផ្សារទំនើបនៅកម្ពុជា មានចំនួនកើនឡើងច្រើន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយការចូល មកដល់របស់ ផ្សារ ទំនើបAEON ដែលផ្តោតលើស្តង់ដារអន្តរជាតិ បាន ធ្វើឲ្យ ផ្សារ ទំនើបផ្សេងៗទៀត ប្រឈមការប្រកួតប្រជែងកាន់តែខ្លាំង ដែលទាមទារឲ្យក្រុមហ៊ុនវិនិយោគផ្សារទំនើបក្នុងស្រុកធ្វើការកែលំអរ ការរចនាអាគារ និងការរៀប ចំស្តង់ លក់ ឲ្យមាន ភាព ទាក់ទាញ ដើម្បីបញ្ចៀសការក្ស័យទុន។
អ្នកនាងបន្តថា “ទោះជាយ៉ាងណាបើគិតពីចំនួនមនុស្ស និង ទំហំផ្សារទំនើបធៀបនឹងប្រជាជនម្នាក់គឺមាន ចំនួនតិចនៅ ឡើយ ដែលធ្វើឲ្យទីផ្សារនេះនៅមានឱកាសបន្ថែមទៀត”៕

No comments:

Post a Comment