Wednesday, February 15, 2017

លោកស្រី ឃួន សុដារី គំាទ្របេក្ខភាពជាស្រ្តី ឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខឲ្យបានច្រើន

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ រៀបចំឡើងដោយអគ្គលេខាធិការដ្ឋានសមាគមក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដែលប្រារព្ធធ្វើនៅ សណ្ឋាគារឡឺរ៉ូយ៉ាល់។
លោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាមូលដ្ឋានបានមានប្រសាសន៍គំាទ្រចំពោះការលើកឡើង របស់ លោកស្រី ឃួន សុដារី។
លោកក៏បានគូសបញ្ជាក់ថា ការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងសង្គម និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី ក្នុងការឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧នេះ មានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោកប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាមូលដ្ឋាន បានលើកឡើងថា សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាថ្នាក់ដឹកនាំនៅមូលដ្ឋាន នៅជិតនឹងពលរដ្ឋបំផុត ហើយបើថ្នាក់ដឹកនាំឃុំ សង្កាត់ ជាស្រ្តីនោះ ពួកគាត់នឹងមានភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋជាងមេឃុំ ឬចៅសង្កាត់ជាបុរស។ ដូច្នេះការ ចូលរួមកសាងអភិវឌ្ឍន៍មូលដ្ឋាន របស់ស្រ្តីនឹងមានប្រសិទ្ធភាពខ្លំាង។
ជាមួយក្តីរំពឹងថា គ្រប់គណបក្សនយោបាយ ដែលចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នឹងផ្តល់ឱកាសដល់ស្រ្តី ធ្វើជាអ្នកដឹកនាំ នៅថ្នាក់មូលដ្ឋាន លោកស្រី ឃួន សុដារី ក៏បានថ្លែងអំណរគុណចំពោះដៃគូអភិឌ្ឍន៍នានា មានកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិUNDP សហភាពអឺរ៉ុបEU និងACES សហព័ន្ធនៃទីក្រុងកាណាដាជាដើម ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់កិច្ចប្រជុំពេលនេះ ដើម្បីឲ្យមានការផ្លាស់ប្តូរ ទស្សនៈយោបល់គ្នា រវាងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការជំរុញសមភាពយេនឌ័រ នៅថ្នាក់មូលដ្ឋាននេះ។
សូមជម្រាបថា ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ នាដើមខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ៕



No comments:

Post a Comment