Wednesday, February 15, 2017

ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ពុំមែនជារបស់រដ្ឋឡើយ

(ភ្នំពេញ)៖ នៅថ្ងៃទី១៤​ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រ​កាស​ព័ត៌មានស្តីពីការបញ្ជាក់អត្តសញ្ញាណរបស់គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុថាជាគ្រឹះ​ស្ថាន​ឯកជន ពុំមែនជារបស់រដ្ឋឡើយ។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា កន្លងមកធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា មានជនខិលខូចមួយចំនួន បានឃោសនាបោកបញ្ឆោតសាធារណជនថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជារបស់រដ្ឋ ហើយបើសិនជាខ្ចីមិនចាំបាច់សងបំណុលក៏បានដែរ។ ការឃោសនា នេះ បានធ្វើឱ្យសាធារណជនមួយចំនួនយល់ច្រឡំ ដែលអាចបង្កផលប៉ះពាល់ដល់ការអភិវឌ្ឍ វិស័យមីក្រូហិរញ្ញវត្ថុ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅតាមជនបទ។
ធនាគារជាតិនៃកម្ពុជា ក៏បានបញ្ជាក់ជាថ្មីថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ជាគ្រឹះ​ស្ថាន​ឯកជនដែលតម្រូវឱ្យអតិថិជនទាំងអស់ គោរពតាមវប្បធម៌ឥណទានគឺខ្ចីហើយត្រូវសង ត្រឡប់មកវិញតាមលក្ខខណ្ឌដែលបានចែង។
សូមអានសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាខាងក្រោម៖

No comments:

Post a Comment