Wednesday, February 15, 2017

អាស៊ានបានជំរុញឱ្យមានការត្រួតពិនិត្យដោយប្រុងប្រយ័ត្ននៅខួបទី ៥០ ឆ្នាំ

អតីតរដ្ឋមន្រ្តីការបរទេសបានលើកឡើងថា កិច្ចប្រជុំកំពូលអាស៊ីខាងកើតអាចនឹងច្រើនជាង វេទិកាដែលមានឈ្មោះ «សួស្តី-ជំរាបលា» (hello-goodbye) ដែលអាស៊ានបានបរាជ័យក្នុងការទាញយកប្រយោជន៍ពីសេចក្តីសម្រេចរបស់ទីក្រុងឡាអេ ស្តីពីបញ្ហាសមុទ្រចិនខាងត្បូង។ ការពិភាក្សាមួយនៅទីក្រុងហ្សាការតា បានសន្និដ្ឋានថា នៅក្នុងខួបទី ៥០ ឆ្នាំរបស់ខ្លួននេះ អាស៊ានចាំបាច់ត្រូវត្រួតពិនិត្យដោយប្រុងប្រយ័ត្ននៃយន្តការរបស់ខ្លួន ដើម្បីស្វែងរកវិធីជំនួសក្នុងការគ្រប់គ្រងវិបត្តិក្នុងតំបន់ឱ្យបានល្អប្រសើរ។
អតីតរដ្ឋមន្រ្តីការបរទេសលោក Marty Natalegawa បាននិយាយកាលពីថ្ងៃចន្ទថា ខួបលើកទី ៥០ ឆ្នាំរបស់ប្លុកប្រទេសនេះ គឺជាពេលវេលាល្អមួយសម្រាប់អាស៊ាន «ដើម្បីកំណត់ឱកាស និងបញ្ហាប្រឈម។ យើងគួរតែត្រួតពិនិតយ្យដោយប្រុងប្រយ័ន្ននូវអ្វីដែលយើងមាន»។ លោក Marty និងលោកស្រី Dewi Fortuna Anwar អ្នកជំនាញផ្នែកគោលនយោបាយបរទេស ដែលក៏ជាជំនួយការកិច្ចការផ្នែកនយោបាយរបស់អនុប្រធានាធិបតីនោះបាននិយាយថាលិខិតុបករណ៍ផ្សេងៗរបស់អាស៊ានគួរត្រូវបានផ្តល់អំណាចបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យសមាគម ក្នុងតំបន់នេះប្រឈមមុខនឹងភាពមិនច្បាស់លាស់ជាសកលនាពេលបច្ចុប្បន្ន។
លោក Marty និងលោកស្រី Dewi គឺស្ថិតក្នុងចំណោមវាគ្មិនដែលបានចូលរួមនៅក្នុងកិច្ចពិភាក្សានៅថ្ងៃមួយ ស្តីពី «លទ្ធភាពឈរជាអំណាចកណ្តាលនៅក្នុងស្ថានភាពដែលមានភាពចលាចលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» ដែលបានធ្វើឡើងដោយស្ថាប័នផ្តល់យោបល់របស់មជ្ឈ មណ្ឌល Habibie និងស្ថានទូតកាណាដា នៅក្នុងការភ្ជាប់ជាមួយខួបទី ៤០ ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសកាណាដា និង អាស៊ាន។ កាលពីឆ្នាំមុន កាណាដាបានតែងតាំងឯកអគ្គរដ្ឋទូតដំបូងរបស់ខ្លួនប្រចាំនៅអាស៊ាន លោក Marie-Louise Hannan ដែលបានបើកវេទិកានេះ។
វាគ្មិនដែលបានទទួលស្គាល់ពីការលំបាកក្នុងការឈានដល់ការមូលមតិគ្នា នៅក្នុងចំណោមសមាជិកអាស៊ាន។ លោក Marty បានប្រាប់កិច្ចពិភាក្សានោះថា «ផ្នែកមួយដែលខ្ញុំបានស្វែងរកនោះ គឺការបង្កើនសមត្ថភាពរបស់អាស៊ានពាក់ព័ន្ធទៅនឹងកិច្ចប្រជុំកំពូលអាស៊ីខាងកើត  ដើម្បីអាចគ្រប់គ្រងសក្តានុពលសម្រាប់វិបត្តិនៅក្នុងតំបន់របស់យើង»។ គាត់បាននិយាយថា កិច្ចប្រជុំកំពូលអាស៊ីខាងកើតនេះ អាចមានផលប៉ះពាល់បន្ថែមទៀត ដោយលើកឡើងពីសារៈសំខាន់នៃការដោះស្រាយបញ្ហាក្នុងតំបន់។
គាត់បាននិយាយថា «តើអាស៊ានអាចធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ីខាងកើតច្រើនជាងវេទិកា សួស្តី និងជំរាបលាដោយរបៀបណា ដោយសារតែរហូតមកដល់ពេលនេះ យើងមានកិច្ចប្រជុំកំពូលប្រចាំឆ្នាំមួយនៅចុងឆ្នាំនេះ ហើយបន្ទាប់មកមានការខ្វះចន្លោះប្រហោងដំណើរការការងារនិងការខ្វះចន្លោះប្រហោងដែលពាក់ព័ន្ធ អំឡុងពេល ៩ ខែដំបូង។ ហើយបន្ទាប់មកយើងបានចូលកាន់តំណែង ដែលបានស្វាគមន៍ ហើយបន្ទាប់មកបាននិយាយជំរាបលាទៅវិញ»។ ដើម្បីឆ្លើយតបទៅនឹងការលើកឡើងថា អាស៊ានអាចស្ថិតក្នុងចំណោម «មហាអំណាចពាក់កណ្តាល» នៅក្នុងការប្រឈមមុខនឹងមហាអំណាចពិភពលោក ដូចជាអាមេរិក និងចិន លោកស្រី Dewi បាននិយាយថា អាស៊ានតែងតែបានបង្ហាញពីឥរិយាបថអំណាចពាក់កណ្តាលនៅក្នុងតម្រូវការរបស់ខ្លួនសម្រាប់​ការរស់រានមានជីវិត។ លោកស្រីបាននិយាយថា អាស៊ានតែងតែរៀបចំគិតទុកជាមុន «ដោយការធានាឱ្យមានឱកាសសម្រាប់រស់នៅ និងយុទ្ធសាស្រ្តស្វ័យភាព ចាប់តាំងពីសង្គ្រាមត្រជាក់មក។
លោក Paul Evans សាស្ត្រាចារ្យនៅវិទ្យាស្ថានស្រាវជ្រាវអាស៊ី និងវិទ្យាស្ថាន Lui សម្រាប់បញ្ហាសកលនៅសាកលវិទ្យាល័យ British Columbia ដែលបានជំរុញឱ្យបណ្តាប្រទេសក្នុងតំបន់អាស៊ានដើម្បីរក្សាបាននូវមជ្ឈភាពរបស់អាស៊ាន ចំពេលដែលគាត់និយាយថា គឺជារយៈពេលនៃភាពចលាចលនៅទូទាំងពិភពលោក បន្ទាប់ពីការបោះឆ្នោតរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump និងភាពមិនប្រាកដប្រជាកើតចេញពីការដឹកនាំរបស់ចិនផងដែរ។ ប្រធានាធិបតីចិនលោក Xi Jinping បានសាទរចំពោះគុណសម្បត្តិនៃសកលភាវូបនីយកម្មនៅក្នុងសុន្ទរកថាមួយកាលពីខែមុននៅក្នុងទីក្រុង Davos ប្រទេសស្វ៊ីស ដែលត្រូវបានគេមើលឃើញជាទូលំទូលាយថា ជាការផ្ទុយគ្នាទៅនឹងទស្សនៈនៃអ្នកការគាំពារនិយមរបស់ប្រធានាធិបតីអាមេរិកថ្មី។
នៅចំពោះមុខ «ដំរី ខ្លា ខ្លាឃ្មុំ និងត្រីឆ្លាម» លោក Evans បាននិយាយថា បណ្តាប្រទេសជាច្រើនបានប្រឈមមុខនឹងភាពមិនច្បាស់លាស់នៅពេលនេះ ឧទាហរណ៍កិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងអវត្ដមានរបស់សហរដ្ឋអាមេរិក។ វាគ្មិនបាននិយាយថា អាស៊ាននៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានបរាជ័យដើម្បីទំលាយភាពទាល់ច្រកណាមួយនៅក្នុងការប្រឈមមុខទៅនឹងបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក៕
(ប្រភព : The Jakarta Post ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧)

No comments:

Post a Comment