Wednesday, February 15, 2017

លោក សុខ ឥសាន៖ សម រង្ស៊ី ចង់បានការផ្លាស់ប្តូរក្រោយការបោះឆ្នោត តែពេលនេះមានការផ្លាស់ប្តូរមុនការបោះឆ្នោតទៅវិញ

នៅថ្ងៃទី១៤​ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​ បានបញ្ជាក់ ជូនសាធារណជនឱ្យបានដឹង ពីវប្បធម៌និយាយមិនពិត និយាយផ្ទុយរបស់មេបក្សសង្រ្គោះជាតិ សម រង្ស៊ី។
លោក សុខ ឥសាន បានថ្លែងថា សម រង្ស៊ី ជាអតីតប្រធានគណបក្សប្រឆាំង ក្នុងតួនាទីជាបក្សប្រឆាំង សម រង្ស៊ី ក៏ដូចជាសមា​ជិក សមាជិការបស់គាត់ តែងតែប្រើប្រាស់វប្បធម៌និយាយពាក្យផ្ទុយពីការពិត បើការពិត«ស» ពួកគាត់និយាយថា «ខ្មៅ»  ប្រទេសជាតិមានការរីកចំរើនមានការអភិវឌ្ឍ ពួកគាត់និយាយថា អន់ថយ ឬខ្ទេចខ្ទីគ្មានការរីកចំរើនទៅវិញ។
អ្នកនាំពាក្យរូបនោះ បានបញ្ជាក់បន្ថែមថា ឥទ្បូវ សម រង្ស៊ី និយាយថា ចង់ឱ្យមានការផ្លាស់ប្តូរក្រោយការបោះឆ្នោត។  ក្នុងការជាក់ស្តែង ក្នុង​គណបក្សសង្គ្រោះជាតិ ស្រាប់តែមានការផ្លាស់ប្តូរមុនការបោះឆ្នោតទៅវិញ គឺ សម រង្ស៊ីបានផ្លាស់ប្តូរខ្លួនឯងកាលពីថ្ងៃទី១១ ខែកុម្ភៈ ២០១៧ នេះ ដោយលាលែងពីតួនាទីជាប្រធានគណបក្ស និងពីសមាជិកគណបក្សទៀតផង។ នេះបញ្ជាក់យ៉ាងច្បាស់នូវចរិតប្រើពាក្យផ្ទុយ។ ​ឥទ្បូវប្រសិទ្ធភាពនៃវប្បធម៌ផ្ទុយ គឺមានប្រសិទ្ធភាពមែន។
លោក សុខ ឥសាន ក៏បានបញ្ចាក់ថា តាំងពីចាប់ធ្វើនយោបាយមក សម រង្ស៊ី និយាយពីជ័យជំនះជារៀងរហូត ទោះបីបានចាញ់ឆ្នោតនៅគ្រប់ពេលបោះឆ្នោតក្តី បានជ័យជំនះតាំងពីនៅក្នុងស្រុក រហូតរត់ទៅនៅក្រៅប្រ​ទេស តាំងពីនៅមានតួនាទីជាប្រធានបក្ស ឈ្នះរហូតដល់អស់តួនាទី នៅតែឈ្នះដដែលមិនដែលចាញ់។ អស់តួនាទីជាប្រធានបក្ស និងជាសមាជិកម្នាក់ ក៏នៅតែឈ្នះ ឈ្នះត្រង់បានលះបង់តួនាទីដើម្បីរក្សាគណបក្សឱ្យនៅគង់វង្ស។ ប៉ុន្តែផ្ទុយពីពាក្យមួយឃ្លា របស់កញ្ញាម្នាក់ក្នុងក្បាលម៉ាស៊ីនគណបក្សថា សម រង្ស៊ី អស់មានតម្លៃសម្រាប់គណបក្សទៀតហើយ។ តើពាក្យនេះ មាន័យថា ជ័យជំនះ ឬបរាជ័យ ? សូមពិចារណាចុះ!

No comments:

Post a Comment