Wednesday, February 15, 2017

ក្រសួងការងារ បើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧

(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ លោក អ៊ិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញបើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារឆ្នាំ២០១៦ ទិសដៅការងារឆ្នាំ២០១៧ នៃការអនុវត្តផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០១៤ ២០១៨ នៅទីស្តីការក្រសួង
នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនេះ គឺរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យមើល​​អំពីវឌ្ឍនភាពការងាររយៈពេល ៣ ឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤-២០១៨ និងបញ្ហាប្រឈមមួយចំនួន ដើម្បីដាក់ចេញនូវទិសដៅសម្រាប់អនុវត្តការងារនៅឆ្នាំបន្ទាប់ សំដៅបង្កើននូវកាលានុវត្តភាពការងារប្រកបដោយប្រសិទ្ធភាព ៕



No comments:

Post a Comment