Friday, January 29, 2016

ទស្សនវិភាគ៖ លោក John Kerry វាយសំពងយ៉ាងដំណំមកលើ​មេដឹកនាំគណបក្សសង្គ្រោះជាតិ និងអង្គការសិទិ្ធមនុស្សដែលមាន​និន្នាការប្រឆាំងរាជរដ្ឋាភិបាល

យោងតាមការផ្សាយរបស់​គេហទំព័រ សម្លេង យើង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ បានបង្ហាញពីឥរិយាបថថ្មីជាវិជ្ជមានរបស់សហ​រដ្ឋអាមេរិកតាមរយៈដំណើរទស្សន​កិច្ចផ្លូវការរបស់លោក John Kerry បានធ្វើឲ្យមេ​ដឹក​នាំ​គណ​បក្ស​ស​ង្គ្រោះ​ជាតិ​ និង​បក្ខ​ពួក​ក្នុង​ឯក​​សណ្ឋានជាNGO និ​​អ្នកវិភាគ ឯករាជ្យមានការខកចិត្តយ៉ាងខ្លាំង។


នៅកម្ពុជា ក្រុមនិន្នាការ​ប្រឆាំងនឹងរាជរដ្ឋាភិបាល ប្រឆាំងនឹងគណបក្ស​ប្រជាជនកម្ពុជា ប្រកាន់ នូវជំហបរទេស​និយមជា ពិសេសគឺអាមេរិក​និយមតែម្តង ដែលស្រដៀង​គ្នានឹងក្រុម លោកលន់ នល់ /ទ្រង់ស៊ីសុវត្ថិសិរីមតៈ​នៅឆ្នាំ១៩៦០ និង១៩៧០ប្រឆាំង​នឹងរបបរាជានិយម ប្រឆាំងនឹងរាជរដ្ឋាភិបាល​​សង្គមរាស្ត្រនិយមរបស់​សម្តេចឪ។ ជំហរបរទេសនិយមជ្រុល​របស់ក្រុមនិន្នាការប្រឆាំង កំពុង​បន្ត​ដោយ​​ពុំមានសតិសម្ប​ជញ្ញៈ​​​ទទួលយកតថភាព​​ប្រវត្តិ​សាស្ត្រនយោបាយ​នៃអតីតកាល ដើម្បី​ជំនះ​អតីត​កាល មក រស់ក្នុង​​បច្ចប្បន្នកាលឡើយ​។ បច្ចុប្បន្ននេះ លោក សម រង្ស៊ី និងលោក កឹម សុខា ដឹកនាំធ្វើន​យោ​បាយប្រឆាំងនឹងរាជរដ្ឋាភិបាល ប្រឆាំងនឹងគណ​បក្សប្រជាជនកម្ពុជា ដោយ​ប្រកាន់​យក​​នូវ​ជំហរ​បរទេ​ស​និយម ជ្រុលមក​ធ្វើជាមូល​ដ្ឋាន​នៃនយោបាយអូស​ទាញអ្នកគាំទ្រ។ ជំហរនយោបាយ​បែបនេះគឺ​ដោយសារ​​កង្វះ​ជំនឿ​ទុក​ចិត្តលើសមត្ថ​ភាពរ​បស់ខ្លួនឯង ក្នុង​ការ​ដឹក​នាំ​នយោ​បាយ​​ប្រ​កួត​ប្រជែង​សម្រាប់​បរិបទ​​អភិវឌ្ឍន៍​​សង្គម​ជាតិ។


មេដឹកនាំគណ​បក្សប្រឆាំងនៅកម្ពុជា ធ្វើនយោបាយតែង​តែលើកយកមក​សំញ៉ែងពី​ភាព​រីក​ចម្រើន​​ជឿ​ន​​​លឿន​​នៅស្រុក​គេប្រៀបដូចជាឋាន​សួគ៌ជា​ពិសេស​អួត​​គ្រប់​​សព្វ​បែប​យ៉ាង​ពី​សហ​រដ្ឋ​អាមេរិក​។ ជាក់ ស្តែង លោ​ក​ កឹម សុខា ធ្លាប់ឃោសនា​ថានឹងយកប្រជាធិបតេយ្យបែ​បសហរដ្ឋអាមេរិកមកអនុវត្តនៅ កម្ពុជា ហើយហ៊ានទាំងអះអាង​ថាសូម្បីតែកម្មវិធីន​យោបាយរបស់បក្សខ្លួន​ក៏ឲ្យ​បរទេស​​ជា​ពិសេសសហរដ្ឋអាមេរិកជួយ​សរសេរ​ឲ្យដែរ​។ រីឯលោក សម រង្ស៊ី ឯណោះវិញមិន​ដែលបង្ហាញអ្វីពី​ស្នា​ដៃ​របស់​គណ​​បក្ស​ង្គ្រោះ​ជាតិ​ទេ ពោលគឺគាត់ចេះ​ត្រឹមតែរួមគ្នាស្រែកជាមួយលោក កឹម សុខា នូវពាក្យ​"ដូរៗៗ" ប៉ុណ្ណោះ។


ប៉ុន្តែគ្មានអ្វី​សំអាងឲ្យល្អប្រសើរ ជាងការដឹកនាំ​បច្ចុប្បន្នរបស់ សម្តេច តេជោសែន បន្តិច​សោះ​​ឡើយ។ ដូច្នេះហើយគឺដោ​យសារតែគ្មានអ្វីជាទម្ងន់ អាចទាក់ទាញ​ប្រជាពលរដ្ឋ ទើប​មេដឹក​នាំ​​គណ​បក្ស​ប្រឆាំង មានតែប្រើវិធីញុះញង់ អុចអាល បញ្ឆេះកំហឹង ចាក់ដោត លាបពណ៌មួលបង្កាច់បំផ្លើស បំភ្លៃ​។ល​។​លើសពីនេះទៅទៀត​លោក សម រង្ស៊ី ឆ្លៀតយកលទ្ធផលនៃការឈ្នះ​ឆ្នោតរបស់គណបក្សប្រឆាំងនៅ​​ប្រទេស​ផ្សេងៗដូចជាប្រទេសភូមា ប្រទេសវេណេហ្ស៊ូអេ​ឡា ប្រទេសអាហ្សង់ទីន ប្រទេស​កាណាដា​​និងប្រទេសតៃវ៉ាន់​ មកអន្ទងចិត្តប្រជាពលរដ្ឋខ្មែរ​ដោយឃោសនា​ឲ្យយកគំរូតាម។ ប៉ុន្តែ លោក សម រង្ស៊ី​និង​​លោក កឹម សុខា តាំងតែពីដើមមករហូតដល់ឥឡូវគឺគ្មាន​សមត្ថភាពរៀបរៀងគោលន​យោបាយស្នូល​របស់បក្សខ្លួនមកធ្វើ​ជាបរិបទចំបងក្នុងការប្រកួតប្រជែងទេ មេបក្សប្រឆាំងចេះត្រឹមតែបន្តុះ​បង្អាប់​វាយ​ប្រហារលាបពណ៌​អាក្រក់ មកលើគូ​ប្រកួតក្នុងចេតនាឲ្យប្រជាពល​រដ្ឋស្អប់បក្សកាន់អំណាចនិងងាក​​មក​គាំទ្រខ្លួនតាមគោលការណ៍​ញុះញុង់ឲ្យមាន "ភាពស្រឡាញ់ស្អប់" រវាងខ្មែរនិងខ្មែរ។


ចំពោះទំនាក់ទំនង​ជាមួយបរទេសវិញ ​គឺលោក សម រង្ស៊ី និ​ងលោក កឹម សុខា​ញុះញុង់​​កៀងគរ​បរទេស (ជាអ្នកនយោបាយ ​ជាមន្ត្រីរដ្ឋ ជាអង្គការអន្តរជាតិ និងជាបុគ្គល​ជនបរទេស) ឲ្យគេព្រួតស្អប់​​រាជរដ្ឋាភិបាលកម្ពុជា និងស្អប់គណបក្ស​ប្រជាជនកម្ពុជា ហើយកាន់តែជ្រុលទៀតនោះ​គឺឈានទៅបើកដៃឲ្យ​​បរទេសលូកលាន់ចូលកិច្ចការផ្ទៃក្នុង​កម្ពុជា។ បេសកកម្មការបរទេស​បែបទុច្ចរិតលក់អធិបតេយ្យជាតិ​​របស់មេបក្សសង្រ្គោះជាតិបែ​ប​នេះគឺមានពីរ​ទម្រង់៖ មួយ គឺបេសកកម្មការទូតភូតបរទេស ដើរសម្អុយកម្ពុជា​​នៅក្រៅប្រទេស និងមួយទៀត គឺរង់ចាំទស្សនកិច្ចរបស់មេដឹក​នាំឬមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលបរទេស​ក៏ដូចជាអង្គការអន្តរជាតិមកកម្ពុ​ជា ​ដើ​ម្បី​ទូលពិត្រពីនេះពីនោះ ដោយប្រើពាក្យចោ​ទប្រកាន់​ថា​​ប្រជាធិបតេយ្យដើរថយក្រោយ ស្ថានភាពសិទ្ធិ​​មនុស្សធ្លា​ក់ក្នុងគ្រោះថ្នាក់ សិទ្ធិ​សេរីភាពត្រូវ​រឹតបន្តឹង​គណ​បក្ស​ប្រឆាំងត្រូវបានកៀបសង្កត់។


គួរឲ្យអស់សំណើ​ចនោះគឺមេដឹកនាំគណ​បក្សប្រឆាំង និងមេដឹកនាំអង្គការ NGO និន្នាការប្រឆាំង​តែង​តែ​ស្នើសុំឲ្យប្រតិភូបរទេសដោះស្រាយ និងដាក់សម្ពាធម​កលើរាជរដ្ឋាភិបាល និងផ្តាច់ជំនួយ។ ដូច្នេះហើយបានជាពួកនេះឲ្យតែឮថាមានគណៈប្រតិភូបរទេសមកកម្ពុជាគឺក្រុមទាំងនេះ សប្បាយណាស់​ពោល​គឺសប្បាយជាងឮដំណឹងថាឪពុកម្តាយរបស់ខ្លួនដែលចែកឋានទៅបានរស់ឡើងវិញទៅទៀត។


ជាក់ស្តែង ជុំវិញទ​ស្សនកិច្ចផ្លូវការរបស់លោក John Kerry រដ្ឋមន្ត្រីការបរទេ​ស​សហរដ្ឋ​អា​មេរិក​គឺលោក ​កឹម សុខា ប្រធានស្តីទីគណ​បក្សសង្គ្រោះជាតិ ត្រៀមលើក​ចំ​ណុចនេះ​ចំណុចនោះ​ដើម្បី​​ទូលពិត្រ​និងសុំ​បរ​ទេសជួយដោះស្រាយ។ រីឯអង្គការ NGO និងពួកចល​នាប្រឆាំងផ្សេងៗទៀត​ទូលពិត្រតាម​​រយៈការដាក់ញត្តិ​។​ ដោយឡែកពួក​អ្នកវិភាគឯករាជ្យ​នោរខាងបក្សប្រ​ឆាំងខំដើរតួធ្វើឬកឯ​ងជាអ្នកចេះ​ប្រដៅ​រាជ​រដ្ឋាភិបាលថាត្រូវធ្វើនេះ​ធ្វើនោះ​ដែលក្នុងភាពជាក់​ស្តែងគ្មានន័យខ្លឹមសារ​​​អ្វីបន្តិចទាល់តែសោះ​។ មែន​ទែន​​​ទៅដូច "អាប៉ោង​បើក​គ្រប" អញ្ចឹងគឺចប់ទ​ស្សនកិច្ចភ្លាមលោក John Kerry ចេញសេចក្តីថ្លែង​ការណ៍​ដែលមាន​អត្ថន័យ និងខ្លឹម​សារ​ខុសពីអ្វីដែលក្រុមនិន្នាការប្រឆាំងរំពឹងទុក​ទាំងអស់។ ប្រយោគមួយគឺ "សហរដ្ឋអាមេរិ​កចង់ធ្វើទំនាក់ទំនងល្អជា​មួយកម្ពុជា" មានន័យថាទំនាក់ទំ​នងល្អជាមួយរាជរដ្ឋាភិបាល​កម្ពុជា ដែលតំណាង​ស្របច្បាប់តែមួយគត់របស់​ប្រទេស និង​ប្រជាជនក​ម្ពុជា។​ រីឯគណបក្ស​ប្រឆាំង​និ​ង​អង្គការ NGO ពុំមានភា​ពជាតំណាងនៃ​ប្រ​ទេសកម្ពុជា​ទេ។ លោក John Kerry មានសមត្ថភាព​​ទទួលស្គាល់​កំរិតរីកចម្រើនជាក់ស្តែងរបស់​កម្ពុជា ខុសពី​អ្នកនយោ​បាយប្រឆាំងនៅកម្ពុជាជា​ពិសេស​លោក​សម​ រង្ស៊ី និងលោក កឹម សុខាដែល​ងងឹតគ្មានសមត្ថភាព គ្មាន​សតិសម្បជញ្ញៈ និងគ្មា​ន​សុភវិ​និច្ឆ័យ​លើ​ប​ច្ចុប្បន្នភាពរបស់កម្ពុជា។


វាជាការវាយសំ​ពងយ៉ាងដំណំ មកលើមេដឹកនាំគណបក្ស​សង្គ្រោះជាតិ និងអង្គកា​រសិទិ្ធមនុស្ស​និន្នាកា​រប្រឆាំង​​នូវអ្វីដែលលោក John Kerry បានប្រកាស​ទទួលស្គាល់ថា ​កម្ពុជាជាប្រទេស​តូចមែនតែ​មាន​ការរីកចំរើន​ខ្លាំង។ ការទទួលស្គាល់នេះគឺគ្រប់គ្រាន់​ដែលលោក John Kerry ចង់​បញ្ជាក់ថាមូល​ដ្ឋាន​នាំឲ្យមានការរីកចំរើននេះ​ គឺផ្អែកលើមូលដ្ឋាន​កម្ពុជាមានសន្តិភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម​ដែល​ជាមូលដ្ឋាននាំឲ្យកម្ពុជាមាន​ប្រសិទ្ធភាពដំណើរការ ប្រជាធិបតេយ្យភាវូបនីយ​​កម្មជាជំហានៗជាមួយនឹង​​ការពង្រឹងនីតិរដ្ឋជាប្រយោជន៍ដល់ការអ​ភិវឌ្ឍន៍ជាតិ៕


No comments:

Post a Comment