Friday, January 29, 2016

ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានបើកកិច្ចប្រជុំរវាងគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា

កម្ពុជា​ ​និងក្រុមហ៊ុន រ៉ូយ៉ា​ល់ គ្រុប របស់ឧកញ៉ា គិត ម៉េង ដើម្បី​ពិភាក្សា​ទៅ​លើការ​សាងសង់​កំពង់​​ផែ ដើម្បីប​ម្រើដល់កា​រដឹក ជញ្ជូនសម្ភារៈ​ទៅអភិវឌ្ឍលើកោះរ៉ុង។
ជាលទ្ធផលអង្គប្រជុំ​សម្រេចលើកសំណើ​សុំគោលការណ៍ពីរាជរដ្ឋា​ភិបាលចំនួន២គឺ៖-ក្នុង​តំណាក់ កាលអន្តរ​ការ សុំឱ្យកំពង់ផែស្វយ័តក្រុង​ព្រះសីហនុ ផ្ដល់ការ​សម្រប​​សម្រួល​លើតម្លៃ និង​សិទ្ធិ ប្រើប្រាស់​ចំណែកណាមួយសម​ស្រប ដើម្បីក្រុមហ៊ុន Royal Group ប្រើប្រាស់ក្នុង​ការដឹក ជញ្ជូនបំរើឱ្យ​ការអភិវឌ្ឍកោះរ៉ុង ក៏ដូចជាក្រុមហ៊ុនឯទៀត ដែល​ទទួល​បាន​​សិទ្ធិ​អភិវឌ្ឍ​កោះរ៉ុង​ផងដែរ។​និង២-សុំឱ្យក្រុមហ៊ុនសហការ​ជា​​មួយអង្គភាពជំនាញ សិក្សារកទីតាំងថ្មី ដូចជា​ទីតាំង​ចំនួន​២កន្លែង ចំណុចទំនប់រលក ​ឬក៏ទីតាំងផ្សេងទៀត ដែល​បានលើក​ឡើ​ងដោយ​សាលា​ខេត្ត​ព្រះ​សីហនុ ​ដើម្បីរៀបចំកំពង់ផែក្រោមរូបភាព BOT ដែលក្រុមហ៊ុន Royal Group ទទួល​សិទ្ធិ​ក្នុង​​ការរៀបចំកំពង់ផែនេះ។
សូមបញ្ជាក់​ផងដែរថា         កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អ៊ឹម​ ឈុន​លឹម រដ្ឋមន្រ្តីក្រ​សួងរៀបចំដែនដីន​គរូបនីយកម្ម  និងសំណង់ និង​មានការ​អ​ញ្ជើញ​ចូលរួម​ពី ឯក​ឧត្តម​ ថោង​ ខុន រដ្ឋមន្រ្តី ​ក្រសួងទេស​ចរណ៍ឯកឧត្តម សុខ ចិន្តាសោភា​ អគ្គលេខា​ធិការ​ក្រុម​ប្រឹក្សាអភិ​វឌ្ឍកម្ពុជាឯកឧត្តម ព្រំ សុខា តំណាងក្រសួងមហាផ្ទៃឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះ​សីហនុលោកឧកញ៉ា គិត ម៉េង តំណាង​ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​​ព្រម​ទាំង​ភាគី​​ពាក់​​ព័ន្ធជាច្រើនរូបទៀត៕






No comments:

Post a Comment