Friday, January 29, 2016

សម្ដេចតេជោ ហ៊ុន សែន រំលឹកដល់យុវជនខ្មែរ និងមន្ត្រីពាក់ព័ន្ធអំពីបញ្ហាគ្រឿងញៀន

យោងតា​មទំព័រហ្វេសប៊ុករ​បស់សម្ដេចតេជោ ហ៊ុន សែន ដែលមាន​ឈ្មោះថា Samdech  Hun Sen, Cambodian Prime Minister ចុះផ្សាយថ្ងៃ​ទី២៩ ខែមករា ឆ្នាំ២០១៦ នេះដែលមានខ្លឹមសារដូច​តទៅ៖
ក្មួយៗ កូនៗ យុវជន យុវនារី ជាទីស្រឡាញ់!
បញ្ហាគ្រឿងញៀន​បានក្លាយ​ជាប្រធាន​បទដ៏ធំរបស់​ពិភពលោក
របស់តំបន់ និងនៅ​តាមប្រទេសនីមួយៗ។ ដោ​យ​ឡែក សម្រាប់កម្ពុជា​យើង គ្រឿងញៀន​បាន​នឹង​កំពុង​វាយ​​លុក​បំផ្លាញ​អនាគត របស់​យុ​វជន យុវនារី​មួយចំនួន ដែលធ្វើអោយ​ពួក​គេក្លា​យ​​​ជា​ជន​រងគ្រោះ បណ្តាល​​មកពីពួក​ឧក្រិដ្ឋ​ជន​ដែល​ជួញដូរ និងចែក​ចាយ​​គ្រឿងញៀន។ នៅក្នុងស្ថា​ន​​ភាពបែបនេះ បានដាក់​អោយមាតាបិតា ​អា​ណាព្យាបាល​​របស់​យុវជន យុវនារីដែល​​ញៀនគ្រឿងញៀន ស្ថិតក្នុង​ស្ថានភាព​​ជាជន​រង​គ្រោះ​ធ្ងន់​ធ្ងរជាងកូន​​ចៅដែល​រង​គ្រោះដោយសារគ្រឿង​ញៀន​ទៅទៀត។ពួកគាត់​ត្រូវស​ម្រក់​​​ទឹកភ្នែក​ដោយសារ​កូន​គាត់ត្រូវអស់​ប្រាក់កាស​ដោយ​សារកូន គាត់បាត់កិត្តិយស​​ដោយសារកូន ហើយកាន់​តែធ្ងន់ធ្ងរនៅពេល​ដែលកូនទៅគម្រាមឪពុកម្តាយ និងបានវាយធ្វើបាបទារលុយទៅទិ​ញ​​គ្រឿង​ញៀន ។ល។
អាជ្ញាធរមានសមត្ថកិច្ច​បានខិតខំយ៉ាងខ្លាំងដើម្បីទប់​ស្កាត់គ្រឿងញៀន និងមានវិធាន​ការអប់រំផង និងវិធាន​ការផ្លូវច្បាប់ផង ដែលមានការចាប់​ខ្លួនបញ្ជូន​ទៅតុលាការ​សម្រាប់អ្នក​ជួញដូរ និងចែកចាយគ្រៀង​ញៀន និងរៀប​ចំមណ្ឌលដើម្បី​ធ្វើនីតិសម្បទារអ្នក​ដែលញៀនគ្រឿងញៀន។ ខ្ញុំនិងភរិយា បានចូលរួមផ្គត់ផ្គង់​ថវិកាប្រចាំខែសម្រាប់​មជ្ឈមណ្ឌល៣ គឺ២ នៅបាត់ដំបង និង ១ នៅបន្ទាយមានជ័យ ដើម្បីបន្សាបគ្រឿងញៀនដល់អ្នកញៀនគ្រឿងញៀន។
ខ្ញុំយល់ថាវិធានកា​រ​ដែលចេញពីរាជរដ្ឋាភិបាល កម្លាំងមាន​សមត្ថកិច្ច និងពីតុលាការ រហូតពន្ឋនាគារ វាមិនគ្រប់គ្រាន់​ទេ។ ដើម្បីបំបាត់ចោលនូវគ្រឿង​ញៀននេះ និងដើម្បីធានាប្រ​សិទ្ឋិភាពបំបាត់ចោលគ្រឿងញៀន ដើម្បីកម្ពុជាគ្មានគ្រឿងញៀន គឺមនុស្សទាំងអស់ កុំសេពគ្រឿងញៀន ហើយគ្រប់គ្នា​ត្រូ​វឆ្លើយថា ទេ។ បុគ្គលម្នាក់ៗ​ មិនថាចាស់ ក្មេង ប្រុស ស្រី គឺត្រូវខិត​ខំដោយខ្លួនឯង។ រីឯគ្រួសារនីមួយៗ ត្រូវគ្រប់គ្រង​អប់រំកូនចៅ នៅក្រោមអាណាព្យាបាល​អោយបានល្អ។ សាលារៀន គ្រូ សាស្រ្តាចារ្យត្រូវផ្តល់​ការអប់រំចំពោះសិស្សនិស្សិត។ ចំពោះសិស្ស និស្សិត តាមរយះសកម្មភាពមិត្តអប់រំមិត្ត​អោយចាកឆ្ងាយពីគ្រឿងញៀន ដើម្បីរួមចំណែកទប់​ស្កាត់គ្រឿងញៀន។ ព្រះសង្ឃក្នុងនិកាយព្រះពុទ្ឋ​សាសនា ថ្នាក់ដឹកនាំសាសនាអ៊ីស្លាម គ្រូប្រដៅសាស​នាក្នុងគ្រឹះសាសនា ក៏អាចចូលរួមក្នុងការងារ​នេះដោយការអំពាវនាវ​ដល់បរិស័ទរបស់ខ្លួនកុំអោយ​ប្រព្រឹត្តិគ្រឿងញៀន។ ប្រព័ន្ឋផ្សព្វផ្សាយ​គ្រប់ប្រភេទ សិល្បៈករ សិល្បៈការិនី ពិធីករ ពីធីការនីនៃវិទ្យុ និងទូរទស្សន៍ សុទ្ឋតែមាន​លទ្ឋភាពធ្វើបាន កុំអោយយុវជនយុវនារី​សេពគ្រឿងញៀន។ ក្នុងនោះអ្នកលេងហ្វេប៊ុគ (Facebook fans) ក៏អាចចូលរួមវិភាគ​ទានតាមរយះ(Comments) លើបញ្ហាគ្រឿងញៀនផងដែរ។

ខ្ញុំយល់ថាសំខាន់​ដើម្បីបញ្ចប់គ្រឿងញៀន គឺគ្រប់ៗគ្នាត្រូវតែ​និយាយថា ទេ បដិសេធគ្រឿងញៀន នោះទើបអ្នកជួញដូរ​គ្រឿងញៀន ក៏គ្មានទីផ្សារដើម្បីលក់គ្រឿង​ញៀនទៀតដែរ។ សូមបងប្អូនកុំបារម្ភថាខ្លាច​សមត្ថកិច្ចបង្រ្កាបគ្រឿង​ញៀនគ្មានការងារធ្វើ ឬខ្លាចតុលាការគ្មាន​សំណុំរឿងគ្រឿងញៀនកាត់ក្តី និងខ្លាចពន្ឋធនា​គារគ្មានមនុស្សជាប់គុក​ដោយសារគ្រឿងញៀន៕​

No comments:

Post a Comment