Friday, January 29, 2016

ឯកអគ្គរដ្ឋទូតគុយបា លើកឡើងពីការពង្រីក និងពង្រឹងទំនាក់ទំនងរវាងកម្ពុជា-គុយបា

ឯកអគ្គ​រដ្ឋទូត​គុយបា​ប្រចាំនៅ​ព្រះ​រាជា​​ណា​ចក្រ​កម្ពុជា ឯកឧត្តម ហ្សង់ហ្សេ ហ៊ីដាលហ្គោ ហ្កាតូ ផេរ៉េ(Juan de Jesus Hidalgo Gato Perez) នៅក្នុង​ជំនួបជាមួយ​សម្ដេចតេជោហ៊ុន សែ នា​យ​ក​រដ្ឋមន្រ្ដី ​ព្រឹកថ្ងៃទី២៨ ខែមករា នេះ​បានលើក​ឡើងពី​ការពង្រីកនិង​ពង្រឹង​​ទំនាក់​ទំ​ន​ង​រវាង​កម្ពុជា និងគុយបា។
ជំនួយ​​ការ​ផ្ទាល់​សម្ដេច​តេជោ ឯកឧត្តម អ៊ាង សុផល្លែត បានមាន
​​ប្រសា​សន៍​ប្រាប់អ្នក​​សារព័ត៌​មាន នៅក្រោយ​ជំនួប​នោះ​ថា ឯកអគ្គរដ្ឋទូត​គុយបា បាន​ជំរាប​​ជូន សមេ្តច​តេជោ នាយករដ្ឋ​ម​ន្ត្រី​ថា បេសកម្មការ​ទូតរបស់ឯកឧត្តម​មកកាន់​កម្ពុជា​ពេលនេះ  គឺធ្វើយ៉ាង​ណាដើម្បី​ពង្រីក និង​ពង្រឹងទំនាក់​ទំនង​រវាង​ប្រទេសទាំងពីរ​ ឲ្យកាន់តែល្អ​ប្រសើរឡើង​ថែមទៀត ជាពិសេស​លើ​វិស័យ​​ទាំង​​ឡាយ​​ណា ដែលអាច​​ធ្វើទៅបាន។ ក្នុង​ន័យ​សុំ​ឱ្យ​សម្តេចតេជោ​ប្រមុខ​រា​ជ​រដ្ឋា​ភិបាល​កម្ពុជា មេត្តាគាំទ្រនូវបេស​កម្ម​ការទូត របស់​ឯកឧត្តម នៅ​កម្ពុជា​​ឲ្យ​ទទួល​បានជោគ​ជ័យ។
​ក្នុងឱកាសនោះ​សម្តេចតេជោ ហ៊ុន សែន បានអបអរ​សាទរ
និងស្វាគមន៍​ចំពោះ​ ឯកឧត្តម Gato Perez​  ដែល​បានតែង​តាំង​ជា​ឯកអគ្គរដ្ឋទូត វិសាមញ្ញា និងពេញ​សមត្ថភាព របស់​គូបា ប្រចាំ​នៅកម្ពុជា ហើយសម្តេច​ក៏បានវាយ​តម្លៃខ្ពស់​ចំពោះការ​ប្តេជ្ញាចិត្ត​របស់ ឯកឧត្តម ឯក​អគ្គ​រដ្ឋទូត​គូបា ក្នុងការ​ខិតខំ​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការនេះ។
ប្រមុខរាជ​រដ្ឋាភិបាល​សម្ដេចតេជោ ហ៊ុន សែន បានលើក ​ឡើង​ថា ទំនាក់ទំនង​រវាងកម្ពុជា និង​គុយបា គឺកើត​មានតាំង​ពីឆ្នាំ១៩៧៩មក ហើយគុយ​បាតែង​តែជួយ​ដល់កម្ពុជា  ។ ​​ សម្តេចបាន​ថ្លែង​អំណ​គុណ និង​ផ្តោតនូវ​ក្តីសង្ឃឹម​ថា ទំនាក់ទំនង​ដែលមាន​ស្រាប់​នេះ នឹង​ត្រូវបាន​ពង្រីក​ក្នុង​បេសកម្មការ​ទូតរបស់ ឯកឧត្តម ផេរ៉េ នៅកម្ពុជា ​នាពេលនេះ។ ក្នុងឱកាស​នោះដែរ​ សម្តេច​តេជោ ក៏បាន​ស្នើសុំ​ឲ្យ​ឯកអគ្គរដ្ឋ​ទូតគុយ​បា ថ្មីប្រចាំកម្ពុជា  ពិនិត្យ​មើលនូវ​រាល់លទ្ធ​ភា​ព​និង​ទិសដៅ​ទំាងឡាយ​ដែលអាច​ជំរុញកិច្ច​ សហប្រតិបត្តិការ​រវាងប្រទេស​ទំាង២ឲ្យកាន់​តែល្អប្រសើរ​ឡើងថែមទៀត៕


No comments:

Post a Comment