ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៦ សមេ្តចវិបុលសេនាភក្តី សាយ ឈុំ
ប្រធានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់
ក្នុងពិធីសម្ពោធសមិទ្ធផលនានា
ក្នុងវត្តសុវណ្ណមុនីសាគរ
(ហៅវត្តសំរោងអណ្តែត) ។ អញ្ជើញចូលរួមនាឱកាសនោះរួមមាន សមាជិក
សមាជិកាព្រឹទ្ធសភា ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ
ថា្នក់ដឹនាំនៃអគ្គលេខាដ្ឋានព្រឹទ្ធសភា សាលារាជធានី សាលាខណ្ឌទាំង១២
សប្បុរសជនក្នុង និងក្រៅប្រទេស និងប្រជាពលរដ្ឋ យុវជន យុវនារី ប្រមាណជាង
៣០០០នាក់ ។
បន្ទាប់ពីកាត់ខ្សែបូរ
សមិទ្ធផលជាច្រើនត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលរួមមានៈ
សាលាកាន់បិណ្ឌ កុដិថ្មី ស្រះគូស្រីមានជ័យ
ស្រះគូប្រុសមានជ័យ
ខ្លោងទ្វារធំចំនួន២
ខ្លោងទ្វារតូច ចំនួន៣ សួនច្បារ ស្ពានឈើ ស្ពានមាស ស្ពានប្រាក់ និងអាងស្តុកទឹក
សម្រាប់ស្រង់ទឹកព្រះពេលចូលឆ្នាំថ្មី…។
ក្រោយពីបានស្តាប់របាយការណ៍របស់ ឯកឧត្តម ប៉ា សុជាតិវង្ស
អំពីប្រវត្តិនៃការកកើតវត្តសំរោងអណ្តែត និងសមិទ្ធផលយ៉ាងច្រើនក្នុងវត្តកន្លងមក
សម្តេចវិបុលសេនាភក្តី សាយ ឈុំ
ក៏បានផ្តល់កិត្តិយសមានប្រសាសន៍សំណេះសំណាលជាមួយអង្គពិធី
ដោយបានលើកសរសើរអំពីការរីកចំរើនខាងវិស័យ ព្រះពុទ្ធសាសនា
ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ព្រះគ្រួចៅអធិការវត្ត គណៈកម្មការអាចារ្យវត្តគ្រប់ជំនាន់
ពិសេសក្នុងជំនាន់ដែល ព្រះសាក្យវង្សគតិបណ្ឌិត រ័ត្ន សារឿន
ទទួលជាព្រះចៅអធិការ រួមទាំងការចូលរួមរបស់ពុទ្ធបរិស័ទ
ចំណុះជើងវត្តជិតឆ្ងាយ ក្នុងនិងក្រៅប្រទេសផងដែរ
ដែលបង្ហាញពីស្មារតីចែករំលែក សាមគ្គីជួយគ្នា
ដើម្បីរួមចំណែកក្នុងការលើកតម្កើង វិស័យព្រះពុទ្ធសាសនា
ដែលជាសាសនារបស់រដ្ឋ ។
ក្នុងឱកាសដ៏មហាឡាឫកនោះដែរ សម្តេចភក្តី
បានផ្តល់កិត្តិយសបំពាក់ជូននូវគ្រឿងឥស្សរិយយស “ជាតូបការ”
ប្រគេនព្រះគ្រូចៅអធិការវត្ត និងគ្រឿងឥស្សរិយយសផ្សេងៗទៀត
ជូនដល់សប្បុរសជន និងអ្នកមានស្នាដៃ ក្នុងការងារកសាងសមិទ្ធផលក្នុងវត្ត
និងចំពោះប្រទេសជាតិ សរុបចំនួន ២៦រួប ផងដែរ ។
នៅទីបញ្ចប់ សម្តេចភក្តី បាននាំនូវបច្ច័យរបស់ព្រឹទ្ធសភា
ចំនួន ២០លានរៀល សំរាប់រួមចំណែកកសាងសមិទ្ធផលក្នុងវត្តបន្តទៀត
និងនាំនូវបច្ច័យរបស់សប្បុរសជនចំនួន ៨០លានរៀល ដែលក្នុងនោះ ៦០លានរៀល
សំរាប់ការកសាងក្នុងវត្ត និង ២០លានរៀល
សំរាប់ឧបត្ថម្ភការរៀបចំពិធីនាពេលនោះ ៕
No comments:
Post a Comment