Friday, January 29, 2016

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាត្ដឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សា

ប្រមុខរាជរដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន សែន  បានអនុញ្ញាតឲ្យឯកឧត្តម វីលៀម ហេដ្ឋ (William Heidt) ឯកអគ្គ ​រដ្ឋទូត​សហ​រដ្ឋអា​មេរិក​ថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦​នេះ នៅវិមាន​សន្តិភាព។

បន្ទាប់ពីបញ្ចប់​ជំនួប ឯកឧត្តម អ៊ាង សុផល្លែត ជំនួយកា
រផ្ទាល់​សម្តេចតេជោ នាយក​រដ្ឋមន្រ្តី បាន​ប្រាប់អ្នក​សារព័ត៌មាន​ថា ឯកឧត្តម វីលៀម ហេដ បានជម្រាប ​ជួនសម្តេច​តេជោ​ថា ឯកឧត្តម បានមក​បំពេញ​បេសកម្មការ​ទូត នៅក្នុងព្រះរា​ជាណា​ចក្រកម្ពុជា កាលពី​ទសវត្ស៩០ ដោយពេល​នោះ ឯកឧត្ត​ម បាន​បម្រើការងារ​ជាកិច្ចការ​សេដ្ឋកិច្ច​នៅក្នុង​ស្ថានទូត​សហរដ្ឋអា​មេរិកនៅ​ កម្ពុជា នៅពេល​នោះ​ហើយ ដែលឯកឧត្តម​បានជួប​ភរិយារបស់ខ្លួន ដែលមាន​ដើមកំណើត​នៅខេត្តពោធិ៍សាត់។

ឯកឧត្តម វីលៀម ហេដ បានលើកឡើង ​នៅចំពោះមុខ​សម្ដេច​តេជោថា
រយៈពេល១៥​ឆ្នាំ​កន្លង​មកនេះ ឯកឧត្តម​បានសង្កេត​ឃើញព្រះ​រាជាណា​ចក្រកម្ពុជា មានការរី​កចម្រើន​យ៉ាងខ្លាំង ដោយ​ឯក​ឧត្តម​​បាន​គោរព​វាយតម្លៃខ្ពស់ ជាពិសេស​ចំពោះការរីក​ចម្រើនទាំង​ខាងសេដ្ឋកិច្ច, អប់រំ, កាត់​បន្ថយ​ភាពក្រីក្រ និងជា​ពិសេស​ការរីក​ចម្រើន នៃជីវភាពរស់​នៅរបស់​ប្រជាជនកម្ពុជា។

ឯកឧត្ដម ​បានបញ្ជាក់​​ថា នៅក្នុងបេសកម្មការ​ទូតរបស់​ឯកឧត្តម​នៅពេល​នេះ ឯកឧត្តម​នឹងធ្វើ​នូវអ្វី​ៗ ដែលនាំ​ប្រ​យោជន៍​ដល់ជាតិ​ទាំងពីរ ជាពិសេស​នូវអ្វីដែល សម្តេចតេ​ជោ ហ៊ុន សែន បានពិភាក្សា​ជា​មួយ​នឹង​​ឯកឧត្តម 
ចន ឃើរី រដ្ឋមន្ត្រីការ ​បរទេស​សហរដ្ឋ​អាមេរិក កាលពី​ពេលថ្មីៗ​នេះ ក្នុងការ​ជម្រុញ​កិច្ច​សហ​​ប្រតិបត្តិការ សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងការផ្លាស់​ប្តូរព័ត៌​មាន​ពាក់ព័ន្ធ​ប្រយុទ្ធ​​ប្រឆាំង​អំ​ពើ​ភេរវ​កម្ម។

ឯកឧត្តម ក៏បានជម្រាប​ជូនសម្តេច​តេជោ​ អំពីជំនួយ​របស់សហ​រដ្ឋអាមេរិក ជួយដល់​កម្ពុជា ពាក់​ព័ន្ធ​នឹងការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស ការផ្តល់​នូវសម្ភារៈ​សម្រាប់ការ​ទ​ប់ស្កាត់​គ្រោះ​ម​ហន្តរាយ​ជា​ដើម។

ជាការ​ឆ្លើយតប​សម្តេច​តេជោហ៊ុន សែន បានសម្តែង​នូវការ​ស្វាគមន៍ និងអបអរ​សាទចំពោះ​​ឯក​ឧត្តម វីលៀម ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំកម្ពុជា សម្តេចបាន​ថ្លែង​​អំណរ​គុណ ជូនចំពោះ​ឯកឧត្តម វីលៀមដែលបាន ​វាយតម្លៃ​អំពីផល​វិជ្ជមាន នៃការរីក​ចម្រើន​របស់កម្ពុជា និងបាន​ថ្លែង​អំណរគុណ ចំពោះការប្តេជ្ញា​ចិត្តអនុវត្ត​ការងារ ទៅលើអ្វីដែល​រាជរដ្ឋា​ភិបាល​កម្ពុជា បា​ន​ពិភាក្សាជាមួយ​នឹងឯកឧត្តម ចន ឃើរី កាលពីពេល​ថ្មីៗកន្លង​ទៅនេះ។

ជាមួយគ្នា​នេះសម្ដេច​តេជោ ហ៊ុន សែន ក្នុងនាម ​រាជរដ្ឋាភិបាល​ក៏បាន​ថ្លែងអំណរ​គុណ ចំពោះ​ជំ​នួយ​សហ​រដ្ឋអា​មេរិក ដែលបាន​ជួយ​កម្ពុជា កាលពីពេល​កន្លងមក ដោយ​សម្តេច​បានវាយ​តម្លៃថា ទំនាក់​ទំនង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង២ ដែលបាន​កើតមាន​ឡើង​កន្លងមក គឺជាមូល​ដ្ឋាន​គ្រឹះ​​​នៃទំនាក់​ទំនង​លើវិស័យ​ផ្សេងៗ ទៀតសម្រាប់​កម្ពុជា និងសហរដ្ឋអាមេរិក៕


No comments:

Post a Comment