Friday, January 29, 2016

ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំកម្ពុជាថ្មីអបអរសាទរចំពោះរាជរដ្ឋាភិបាល ដែលសម្រេចបាន យ៉ាងជោគជ័យផែនការអភិវឌ្ឍន៍សហសវត្សរ៍

ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំកម្ពុជាថ្មីឯកឧត្ដម George Edgar បានសម្ដែងការ​អបអរសា​ទរ ចំពោះ​រាជរដ្ឋា​ភិបាលកម្ពុជា ដែ​លសម្រេច​បានយ៉ាងជោ​គជ័យនូវ​ផែនការ​អភិវឌ្ឍន៍​សហសវត្សរ៍។ ការ​សាទរនេះ ដែល​ធ្វើឡើងគ្រា​ដែលសម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៅព្រឹក​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១​៦ ​នេះ បាន​អនុញ្ញាត​ឲ្យ​ ឯក​ឧត្ដមGeorge Edgar ​ឯកអគ្គរ​ដ្ឋទូត​​សហ​គមន៍​អឺរ៉ុបប្រចាំ​កម្ពុជា​ចូល​ជួប​សម្ដែង​ការគួរសម និងពិភាក្សា​​កា​រ​ងារ នៅវិមានសន្ដិភាព។
ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់​សម្ដេចតេជោ បានមានប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌​មាន​​ក្រោ​យ​ជំនួបនោះថា ឯកឧត្ដម George Edgar ឯក​អគ្គ​រ​ដ្ឋ​ទូត​សហគមន៍​អឺរ៉ុបប្រចាំ​កម្ពុជា បានគោរព​ជម្រា​ប    ជូ​នសម្ដេច​តេជោ ថា​ឯកឧត្ដមធ្លាប់​មក​បំពេ​ញ​​​បេសសក​ម្មការទូត​ នៅកម្ពុជាក្នុងអំឡុងឆ្នាំ១៩៩៧ រហូត​ដល់​ឆ្នាំ​​២​០០០ ហើយនៅពេល​ឯកឧត្ដម​​ត្រ​ឡប់​​​កាន់​ប្រទេស​កម្ពុជា​លើកនេះ ក្នុងនាម​ឯកអគ្គរ​ដ្ឋ​ទូ​ត​សហ​គ​មន៍​​អឺរ៉ុប គឺឯកឧត្ដម​សង្កេត​​ឃើញមា​ន​​ការ​ផ្លាស់​ប្ដូរ​​យ៉ាង​ច្រើន ជាពិសេស​ការអភិវឌ្ឍន៍ប្រទេស។
ឯក ​ឧត្ដម​រដ្ឋ​ទូត​​ស​ហ​គមន៍​អឺរ៉ុប ក៏បានសម្ដែង​ការរីករាយ​ជាខ្លាំង នូវទំនាក់​ទំនងរវាង​​សហគ​ម​ន៍​​អឺរ៉ុប ជាមួយ​កម្ពុជា ដែលកំពុង​​ប្រព្រឹត្ដ​​ទៅ​យ៉ាង​ល្អ ជាពិសេស​កិច្ចសហ​ប្រតិបត្ដិការ​លើវិស័យ​អប់រំ​កសិកម្ម និង​  វិ​ស័​យ​ផ្សេងៗ​ទៀត។ ក្នុង​ឱកាស​នោះ​​ដែរឯក​ឧត្ដម​ឯកអគ្គរដ្ឋទូត​សហគមន៍អឺរ៉ុប ក៏បាន​អបអរសាទរ​​ជូន  ចំ​ពោះ​​រាជរដ្ឋាភិបាល ដែល​ស​ម្រេច​បាន​យ៉ាងជោគជ័យ ផែនការអភិឌ្ឍន៍​សហសវត្សរ៍ ដោយភាព​ជោគជ័យ​នេះ​ហើយ គឺជាមូល​​ដ្ឋាន​មួ​យ​​ស​ម្រាប់​សហគមន៍អឺរ៉ុប និងព្រះរា​ជាណា​ចក្រកម្ពុជា​សហការ​គ្នា ដើម្បីឈា​ន​ឆ្ពោះ​ការ​ពង្រឹង​ព​ង្រីក​ទំនា​ក់​ទំនង នៃប្រទេសទាំងពីរ។ 
នៅក្នុងឱកាសនោះ​សម្ដេចតេជោ ហ៊ុន សែន  បានសម្ដែងការ​អបអរសាទរ និងស្វាគមន៍​ដល់​​ឯកឧត្ដម ​Ge​o​r​g​e Edgar ដែលត្រូវបានតែងតាំង ​ជាឯកអគ្គរដ្ឋ​ទូតសហគមន៍​អឺរ៉ុបប្រចាំ​កម្ពុជា ហើយ​សម្ដេច​តេ​ជោ​ក៏​បាន​ថ្លែង​អំណរគុណ ដល់សហគមន៍អឺរ៉ុប ដែលជួយ​ប្រទេស​កម្ពុជានាពេល​កន្លងមក លើវិស័យ​​អាទិ​ភាព ដូចជាៈ​វិស័យអប់រំ, វិស័យកសិកម្ម, ជាដើម។ ប្រមុខរាជរដ្ឋាភិបាល​សម្ដេចតេជោ ហ៊ុន សែន  បានលើក​ឡើង​ថា​កម្ពុជា និង​សហគមន៍អឺរ៉ុប មានគម្រោង​ជាច្រើន​បាននិង​កំពុង​អនុវត្ដរួមគ្នា ហើយសម្ដេ​ច​បា​ន​ស្នើ​សុំ​​ឯ​កអគ្គ​រដ្ឋ​ទូត​សហ​គមន៍​អឺរ៉ុប បន្ដសហការជាមួយ​រាជរដ្ឋាភិបាល​កម្ពុជាបន្ដទៀត ដើម្បីធ្វើយ៉ា​ង​​ណា​​ធ្វើ​​ឲ្យ​​​គម្រោង បានសម្រេច​ជោគជ័យ ដែលជាកត្ដា​ជំរុញទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ៕



No comments:

Post a Comment