Friday, January 29, 2016

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ជំរុញអោយប្រជាពលរដ្ឋទៅធ្វើអត្តសញ្ញាណប័ណ្ណអោយបានគ្រប់ៗគ្នា

ក្នុងដំណើរចុះសួរសុខ​ទុក្ខប្រជាពលរដ្ឋម្ចាស់​ឆ្នោតនៅស្រុកពាមរក៍ និងស្រុកពាមជរ ខេត្តព្រៃវែង នៅព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវន​កម្មនៃរដ្ឋសភា  បានឆ្លៀតឱកាស ធ្វើការផ្សព្វផ្សាយពី ខ្លឹមសារ​ច្បាប់មួយចំនួន ជូនប្រជាពលរដ្ឋ និង​មន្ត្រីរាជការ នៅក្នុងមូលដ្ឋាន​នៃស្រុកទាំងពីរ បានយល់​ដឹងបន្ថែមទៀត។
ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប   បានមាន​ប្រសាសន៍ លើកឡើងពី​ចំណុចសំខាន់ៗ នៃច្បាប់ស្តីពីរដ្ឋ​ធម្មនុញ្ញ វិសោធនកម្ម​មាត្រា៧៦ និងមាត្រា​ទាំង​ឡាយពីជំពូកទី១៥ ដល់ជំពូកទី១៦ និងច្បាប់ស្តីពី​ការរៀបចំនិងការប្រព្រឹត្ត​ទៅនៃគណៈកម្មការរៀប​ចំការបោះឆ្នោត មកជម្រាបជូន ដោយហេតុថា ការយល់ដឹងពីខ្លឹម​សារ​នៃច្បាប់ទាំងនេះ នឹងផ្ដល់​​ភាពងាយស្រួល​ដល់ម្ចាស់ឆ្នោត ក្នុងការ​ពិចារ​ណា ជ្រើសរើស​តំ​ណាងរបស់ខ្លួន ពិសេសគឺ អាចជ្រើស​រើសបាន​នូវ​តំណាង​ដែល​​អាចជួយ​​ការ​ពារ​ផល​ប្រយោជន៍ និងលើកស្ទួយជីវ​​ភាព​រស់នៅរបស់​​ប្រជាពលរដ្ឋ​​អោយកាន់តែប្រ​សើរ​ឡើង។
ទន្ទឹមនឹងនោះ​ ​ឯកឧត្តមប​ណ្ឌិតរដ្ឋ​ ក៏បាន​រំលឹក​ដល់​អាជ្ញា​ធរស្រុកទាំងពីរ
ត្រូវយកចិត្ត​ទុកដាក់ ធ្វើការផ្សព្វផ្សាយនិង​ជំរុញ​​អោយ​​ប្រជាពលរដ្ឋ ទៅធ្វើអត្តស​ញ្ញា​ណប័ណ្ណ​អោយបានគ្រប់ៗគ្នា ដើម្បីងាយ​​ស្រួលទៅចូលរួមក្នុងកា​របោះឆ្នោតនា​ពេលខាងមុខ។
នៅក្នុងឱកាសនោះ អាជ្ញាធរស្រុ​ក​ ឃុំ និងអ្នក​ដែល​បានចូលរួមស្ដាប់ទាំង​អស់ បាន​ថ្លែង​អំណរ​គុណ​ជូន ឯកឧត្តម​បណ្ឌិ​តរដ្ឋ ជាម យៀប ដែលបាន ធ្វើការផ្សព្វ​​​ផ្សាយពីខ្លឹមសារ​ច្បាប់​ដែលរដ្ឋសភា​បានអនុម័ត  ជូនពួកគាត់​​បាន​យល់ដឹង​កាន់តែច្បាស់ ហើយក៏ជាមូល​ដ្ឋានសម្រាប់​អោយពួកគាត់ យកទៅធ្វើការ​ផ្សព្វផ្សាយ​បន្តជូន​ប្រជាពល​រដ្ឋផងដែរ៕

No comments:

Post a Comment