Friday, January 29, 2016

ក្រុមជំនួយការ ដើម្បីប្រជាជន បាននិងកំពុងបន្តបេសកម្មសប្បុរ​សធម៌របស់ខ្លួននៅដើមឆ្នាំ២០១៦

ចាប់ពីដើមឆ្នាំ២០១៦មក ក្រុមជំនួយការសម្តេចតេជោ បាននិងបន្តបេសកកម្មសប្បុរសធម៌​​ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយយកទៅជាមួយនូវអំណោយស្បៀង សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋទីទ័លក្រដោយផ្ទាល់ដៃ។ ថ្មីៗនេះ គឺនៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០១៦ ក្រុមជំនួយការសម្តេចតេជោ ដឹកនាំដោយលោក សេង សុចិន្តា រួមដំណើរដោយ លោក ផាត បូណេ បានចុះមកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃទទឹង, ភូមិទំនប់សាប និងភូមិព្រៃចំការ ក្នុងឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្នុងខណៈនេះដែរ ក្រុមជំនួយការសម្តេចតេជោ ហ៊ុន សែន ដោយមានការចូលរួម ពីសមាជិក​​ សមាជិកាក្រុមប្រឹក្សាឃុំ លំហាច បានចែករំលែកនូវអំណោយស្បៀងសម្តេចតេជោ ហ៊ុន សែន ជូនក្រុមគ្រួសាទីទ័លក្រ ចំនួន ១០គ្រួសារ ដែលមួយគ្រួសារៗ ទទួលបាន៖  អង្ករ ១ការ៉ុង (១០គីឡូក្រាម), មីយើង ចំនួន ២កេស, ទឹកស៊ីអ៊ីវ ៦ដប, ឆ្នាំងដាំបាយ , ចានស្រាក់ ១ស្រាក់,  ខ្ទះឆា , វែកឆា និង ថវិកា ២០ ០០០រៀល។
ក្នុងពីធីសំណេះសំណាល និងចែកអំណោយសប្បុរសធម៌នេះ លោក សេង សុចិន្តា ជំនួយការ សម្តេចតេជោ បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ដែលសម្តេច ជារដ្ឋបុរស មានព្រហ្មវិហារធម៌ ទឹកចិត្តស្រឡាញ់ប្រជាជន និងតែងតែគិតគូរដល់ការលំបាក របស់ប្រជាពលរដ្ឋ។ ជាក់ស្តែង គឺថ្មីៗនេះ សម្តេចតេជោសែន បានយកចិត្តទុកដាក់ដោះស្រាយភ្លាមៗ ពាក់ព័ន្ធនឹងជីវភាពប្រជាជន ដូចជាលុបចោលការចំណាយលើពន្ធប្រថាប់ត្រា សម្រាប់ ការកាត់ឈ្មោះផ្ទេរមរតក៌ពីឪពុកម្តាយទៅកូន ឬពីប្តីទៅប្រពន្ធលើកលែងការធ្វើប័ណ្ណបើកបរចំពោះម៉ូតូកម្លាំង១២៥ccចុះ, លុបចោលការបង់ប្រាក់ថ្លៃប្រើប្រាស់ផ្លូវវ៉េងស្រេង និងផ្លូវ ជាតិលេខ៤ ជាដើម។ល។ ប៉ុន្តែ សម្តេចតេជោ ហ៊ុន សែន បានសុំពីប្រជាពលរដ្ឋវិញនោះ គឺសុំឲ្យបងប្អូនគោរពច្បាប់ចររាចរដែលមានសារៈសំខាន់សម្រាប់អាយុជីវិត រូបរាងកាយ និង ទ្រព្យសម្បត្តិ។
ការសំណេះសំណាល មានភាពល្អូកល្អឺន រីករាយ ទំនុកចិត្ត ដោយគ្មានការរើសអើង ពណ៌សម្បុរនយោបាយ ហើយមានភាពស្និតស្នាលស្មើមុខគ្នា ដោយគ្មានឥរិយាបទក្រអឺតក្រទម។ កម្មវិធីនេះ ប្រព្រឹត្តទៅ មិនលើសពី៣០នាទី ឡើយ ហើយបានផ្តល់នូវការយល់ចិត្តគ្នា រំកឹលខិតជិតគ្នារវាងប្រជាពលរដ្ឋ និងតំណាងប្រជាពលរដ្ឋ ជាសមាជិក សមាជិកានៃក្រុមប្រឹក្សាឃុំ។ បេសកកម្មរបស់ក្រុមជំនួយការសម្តេច គឺចង់លើកស្ទួយប្រសិទ្ធភាពអនុវត្តន៍ គោលការណ៍ វិមជ្ឈកា និងវិសហមជ្ឈកា។ យើងឈរលើជំហយល់ច្បាស់ណាស់ថា "ចរិតនាម៉ឺននិយម និង ស្តេចត្រាញ់និយម គឺជាសត្រូវរបស់វិមជ្ឈកា និងវិសហមជ្ឈកា" ដូច្នេះហើយបេសកកម្មរបស់ យើងគឺផ្តោតសំខាន់លើការលើកស្ទួយនូវការយល់អំពីសេចក្តីស្រឡាញ់ រវាងសម្តេចនាយក រដ្ឋមន្ត្រី និងប្រជាជនមូលដ្ឋាន ព្រមទាំងការពង្រឹងទំនាក់ទំនងជិតស្និត រវាងប្រជាពលរដ្ឋ មូលដ្ឋាន និងសមាជិកក្រុមប្រឹក្សាឃុំក្នុង "ភាពជាតំណាងប្រជាពលរដ្ឋភូមិឃុំ" ប្រកបដោយប្រសិទ្ធភាពស្របតាមគំរូដ៏ប្រពៃរិ៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល៕







No comments:

Post a Comment