Friday, January 29, 2016

ឯកឧត្តម ប្រាក់ សុខុន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលឧបករណ៍ប្រព័ន្ធកុំព្យូទ័រ FusionCloud Destop ពីក្រុមហ៊ុនហួវៃ (Huawei)

ក្នុងពិធី ​ប្រគល់ទទួល ឧបករណ៍​ប្រព័ន្ធកុំព្យូទ័រ FusionCloud Destop ដែលបាន​ប្រារព្វ​ធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នាទីស្តីការក្រសួង​ប្រៃសណីយ៍ និងទូរគមនា​គមន៍
ឯកឧត្តម ជា ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន(ICT) បានធ្វើរបាយ​ការណ៍​ជម្រាបជូន​អង្គពិធីទាំង​មូលថា៖ FusionCloud Destop គឺជាបច្ចេកវិទ្យាថ្មីទំនើបចុងក្រោយ​បង្អស់ដែល​បង្កើតឡើង​ដោយក្រុមហ៊ុន​ហួវៃ ឬហៅថា  “បច្ចេកវិទ្យាពពកFusionCloud Destop ​មានគុណ​សម្បត្តិច្រើន​ប្រការ​ដូចជា ​ទិន្នន័យ​នានាត្រូវ​បានរក្សា​ទុកក្នុងម៉ាស៊ីនមេ​តែមួយ និងត្រូវបាន​ការពារសន្តិសុខ​​ប្រកបដោយ​សុវត្ថិភាពខ្ពស់, អ្នកប្រើប្រាស់​អាចទាញយក​ទិន្នន័យ​របស់ខ្លួនមកប្រើបាន​នៅគ្រប់​ទីកន្លែង ដោយគ្រាន់តែ​មានគណនី​ផ្ទាល់ខ្លួនមួយសម្រាប់
​ចុះឈ្មោះចូល​​ប្រើប្រាស់​តាមរយៈ ​ម៉ាស៊ីនកូន​ណាមួយ ឬស្មាតហ្វូនក៏បាន, កាត់បន្ថយការ​ប្រើប្រាស់ថាម​ពលអគ្គិសនី​ប្រមាណ ៧០% (ប្រៀបធៀបនឹង​ការប្រើប្រាស់​កុំព្យូទ័រ​លើ​តុធម្មតា), និងកាត់បន្ថយ​ចំណាយក្នុង​ការទិញ Software និងHardware

លោក រេន ជានយុន (Ren Jianyun) តំណាង​ក្រុមហ៊ុនហួវៃ បានថ្លែងជម្រាបអ​ង្គពិធីទាំ​ងមូលថា លោក​មានជំនឿ​ជឿជាក់ និងសង្ឃឹមយ៉ាង​មុតមាំថា FusionCloud Destop ដែល​ក្រុមហ៊ុនបានប្រគល់​ជូនរាជ​រដ្ឋាភិបាល​កម្ពុជា នឹងចូលរួម​ចំណែកយ៉ាង​សំខាន់ក្នុងការ​អភិវឌ្ឍវិស័យ ICT និងរដ្ឋាភិបាល​អេឡិច​ត្រូនិច(E-government)នៅកម្ពុជា។ ក្រុមហ៊ុននឹង​
បន្ត​កិច្ចសហប្រតិបត្តិការ​ល្អជាមួយ​កម្ពុជា ដើម្បីអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា  ICT ឲ្យកាន់​តែរីក​ចម្រើន​ថែមទៀត។

ថ្លែងទៅកាន់​អ្នកចូលរួម​ក្នុងពិធីទាំងអស់ ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែង ​អំណរ​គុណយ៉ាងជ្រាល​ជ្រៅបំផុ​តចំពោះ​សម្តេចតេជោ​ នាយករដ្ឋមន្ត្រី ដែលបាន​ប្រគល់ FusionCloud Destop ចំនួន​៥០០​គ្រឿង និងម៉ាស៊ីន​មេមួយ​គ្រឿង សរុបជា​ទឹកប្រាក់ប្រហែល​៧ សែនដុល្លារអាមេរិក ដែល​ក្រុមហ៊ុន​ហួវៃបាន​ប្រគល់ជូនទៅ​​សម្តេចតេជោ មកឲ្យ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ជាអ្នកគ្រប់គ្រង និងចាត់ចែង​ប្រើប្រាស់។ ឯកឧត្តម​ក៏សូម​ថ្លែងអំណរ​គុណផងដែរចំពោះ​ក្រុមហ៊ុនហួវៃ ដែលតែ​
ងបាន​ផ្តល់កិច្ចសហ​ប្រតិបត្តិការជាមួយ​ក្រសួងក្នុងការអភិវឌ្ឍ​វិស័យ ICT នៅកម្ពុជា​រួមមានទាំង​ការផ្តល់​សម្ភារៈ និងការ​អភិវឌ្ឍ​ធនធាន​មនុស្សពាក់ព័ន្ធនឹងវិស័យ​ដ៏មានសារៈ​សំខាន់មួយ​នេះ។

ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់បន្ថែម ​ថា កិច្ចសហការ​រវាងក្រសួង​ជាមួយនឹងក្រុមហ៊ុន​ហួវៃ​​នាពេលកន្លងមក គឺជាផ្លែផ្កា​នៃទំនាក់​ទំនងដ៏ល្អរវាង​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយនឹងប្រទេស ​ចិន។ ឯកឧត្តមសូម​ធ្វើការវាយ​តម្លៃខ្ពស់ចំពោះកិច្ចសហ​ប្រតិបត្តិការ​រវាង​ ក្រុមហ៊ុនហួវៃ និងក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍​នាពេល​កន្លងមក ហើយ​សង្ឃឹម​ថា ក្រុមហ៊ុននឹងបន្ត​ពង្រឹង និងពង្រីក​កិច្ចសហ​ប្រតិបត្តិការ​នេះបន្ថែម​ទៀត ដើម្បីចូលរួមចំ​ណែក​អភិវឌ្ឍវិស័យ ICT នៅកម្ពុជា ក្នុងបរិការណ៍​ដែលអាស៊ាន​បានក្លាយជាសហគមន៍​សេដ្ឋកិច្ចតែមួយ៕  


No comments:

Post a Comment