Friday, January 29, 2016

ប្រធានសភានិយាយភាសាបារាំង ជំរុញសមាជិកមកទស្សនាអង្គរវត្តប្រទេសកម្ពុជា

ឯកឧត្តម Aubin Minaku NDJALANDJOKO​ ប្រធានសភានិយាយភាសា​បារាំង (APF) និងជាប្រធាន​រដ្ឋសភា​នៃសាធារណរដ្ឋប្រជា​ធិបតេយ្យកុងហ្គូ បានប្រកាសថា ឯកឧត្តមនឹង​ខិតខំជំរុញប្រជាជននៅតាម​បណ្តាប្រទេសនិយាយ​ភាសាបារំាង ឲ្យមកទស្សនកិច្ចនៅ​ព្រះរាជាណាចក្រកម្ពុជា ពិសេស មកទស្សនា​ខេត្ត​សៀមរាប ទឹកដីអង្គរ ទីក្រុងបុរាណកម្ពុជា ដែលជាប្រ​ភពវប្បធម៌ អរិយធម៌របស់​ខ្មែរឲ្យបានច្រើន។ 
ប្រធានសភា​និយាយភា​សាបារំាង បានលើកឡើងដូច្នេះ​
​នៅក្នុងសន្និសីទ​សារព័ត៌មាន បន្ទាប់ពី ប្រារព្ធពិធីបើកកិច្ចប្រ​ជុំគណៈកម្មាធិការអចិន្រ្តៃយ៍សភា និយាយភាសាបារំាង នាព្រឹកថ្ងៃទី២៨ មករា លើទឹកដីអង្គរ ខេត្តសៀមរាប។ សភាប្រទេសកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំ គណៈកម្មាធិការអចិ​ន្រ្តៃយ៍សភានិយាយភាសាបារំាង ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគារ Angkor Palace resort and spa ក្នុងខេត្តសៀមរាប។ 
មានប្រសាសន៍ទៅកាន់អ្ន​កសារព័ត៌មាន
ក្នុងសន្និសីទនោះ ឯកឧត្តម Aubin Minaku ND​JA​LANDJOKOបានលើ​កឡើងថា ប្រាង្គប្រាសាទ​​រាប់រយរបស់កម្ពុជា ពិសេសប្រា​សាទអង្គរវត្ត ព្រមទំាងសិល្បៈ វប្បធម៌ ដ៏រុងរឿងជា​ផ្នែកសំខាន់ ដែលអ្នកទេសចរ មិនគួររំ​លងឡើយ។ 
ឯកឧត្តមបានគូ​សបញ្ជាក់ថា កម្ពុជាជាប្រទេស​ដែលមានប្រវត្តិសាស្រ្តដ៏រុងរឿង។ កម្ពុជាមាន    សក្តានុពលទេសចរណ៍​ច្រើនណាស់ សម្រាប់ដំណើរ ទេសចរណ៍​ប្រវត្តិសាស្រ្ត។ ខ្ញុំលើកទឹកចិត្តដល់បណ្តា​ប្រទេសនិយាយភាសាបារំាង មកទស្សនាកម្ពុជា​ពិសេសនៅខេត្តសៀមរាប។
ប្រទេសនិយាយ​ ភាសាបារំាងត្រូវ​បង្កើនកិច្ចសហប្រតិបត្តិការគ្នា នៅលើ​គ្រប់វិស័យ ក្នុងនោះមានវិស័យទេសចរណ៍​ នេះមួយដែរ
នៅក្នុងសន្និសីទកាសែត ​ដែលមានវត្តមាន ឯកឧត្តម ​Aubin Minaku ND​JA​LANDJOKO ឯកឧត្តម Pascal TERRASSE អគ្គលេខាធិការសភានិយាយភា​សាបារាំង និង ឯកឧត្តម​បណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈ​កម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា​កម្ពុជា និងជាអនុប្រ​ធានក្រុមសភាជាតិ​កម្ពុជា APFក៏បានលើក​ឡើងពីរបៀបវារៈ ដែលមាននៅក្នុ​ងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ សភានិយាយ​ភាសាបារំាង នាពេលនេះដែរ។ របៀបវារៈ ដែលមានការ​លើកកម្ពស់កិច្ចសហប្រតិការក្នុងបណ្តាប្រ​ទេសជាសមាជិក APF ការលើកកម្ពស់​សំឡេងស្រ្តី យុវជន និងការពង្រឹងដំណើរលិទ្ធិប្រ​ជាធិបតេយ្យ តាមបណ្តាប្រទេស​សមាជិក APF ជាដើម។

នៅក្នុងឱកាស​នោះដែរ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ក៏បានលើក​ឡើងពីសុខសន្តិភាព សេរីភាព និងដំណើរ​លទ្ធិប្រជាធិតេយ្យ នៅក្នុង ព្រះរាជាណា​ចក្រកម្ពុជា ផងដែរ។ ឯកឧត្តមបណ្ឌិត បានគូស​បញ្ជាក់ថា ដំណើរការលទ្ធិប្រជា​ធិបតេយ្យក្នុងប្រ​ទេសកម្ពុជា បានកំពុងដំណើរ ដោយរលូន និងបានធា​នាដោយច្បាប់កំពូលរបស់ជាតិ។
ជាការកត់សម្គាល់ ការលើកឡើងពីការជំរុញបណ្តា​ប្រទេសជាសមាជិក​សភានិយាយភា​សា​​បារំាង មកទស្សនាព្រះរាជាណា​ចក្រកម្ពុជា របស់ ឯកឧត្តម Aubin Minaku ND​JA​LANDJOKO ប្រធាន​សភានិយាយភាសាបារំាងនៅ​ពេលនេះ​ ស្របពេលដែល សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភាកម្ពុជា បានស្នើដល់គណៈប្រតិភូសភា​និយាយភាសាបារំាង ទំាង​អស់ ជួយជំរុញ និងផ្សព្វផ្សាយវិស័យទេស​ចរណ៍របស់ប្រទេសកម្ពុជា ដល់ប្រជា​ជនរបស់ខ្លួន។
នៅក្នុងឱកាសអនុញ្ញាត​ឲ្យគណៈប្រតិភូ សភានិយាយភា​សាបារំាង ចូលជួបសវ​នាការ នាព្រឹក​ថ្ងៃទី២៨ មករា នៅក្នុងខេត្ត​សៀមរាប សម្តេចអគ្គមហាព​ញាចក្រី ហេង សំរិន ប្រធានរដ្ឋស​ភា​​នៃព្រះរាជាណាចក្រកម្ពុជា បានលើក​ឡើងថា ខ្ញុំមានសង្ឃឹមថា វត្តមាន ឯកឧត្តម លោក​ជំទាវគណៈ​ប្រតិភូសភា និយាយភាសាបារំាង នៅលើទឹកដីអង្គរ នាពេលនេះនឹង​ជួយផ្សព្វ​ផ្សាយ​បន្ត ឲ្យពិភពលោក​បានស្គាល់ កម្ពុជា ឲ្យកាន់តែច្បាស់។ ខ្ញុំសូមស្នើដល់គណៈ​ប្រតិភូទំាងអស់មេត្តាជួយជំរុញលើកទឹកចិត្តដល់​ពលរដ្ឋរបស់ឯកឧត្តម លោកជំទាវ មកធ្វើទេស​ចរណ៍ នៅកម្ពុជាបានកាន់​តែ​ច្រើន
សូមជម្រាបថា សភានិយាយ​ភាសាបារំាង មានសមាជិក ៨៣ក្រុមស​ភាជាតិ ដែលក្នុងនោះមាន១៧ក្រុម​សភាជាតិ ជាអ្នកសង្កេតការណ៍ នៅពេលនេះ ហើយនៅក្នុង​គោលដៅរបស់ខ្លួន​នៅឆ្នាំ២០៣០ ស្ថាប័នមួយនេះសង្ឃឹមថា​នឹងមានប្រជាពលរដ្ឋ៧០០លាននាក់ នៅទូទំាងពិ​ភព​លោក។ បណ្តាប្រទេស និយាយភាសាបា​រំាងមានមហិច្ឆតាធ្វើ ឲ្យប្រទេស​ជាសមាជិករបស់ខ្លួន ក្លាយជាប្រជា​ជនតែមួយ ផងដែរ៕


No comments:

Post a Comment