Wednesday, January 24, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួបប្រជុំជាមួយមេដឹកនាំប្រទេសមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងកៀងគរការវិនិយោគមកកម្ពុជា

នៅព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា និងពិធីអបអរទិវាសាធារណរដ្ឋលើកទី៦៩ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។

ក្រៅពីការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញចូលរួមប្រជុំជាមួយបណ្តាមេដឹកនាំប្រទេសមួយចំនួនទៀត ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងកៀងគរការវិនិយោគផ្សេងៗមកកម្ពុជា។

ដំណើរបំពេញទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូទៅកាន់ប្រទេសឥណ្ឌានាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្ដីឥណ្ឌា។ ទាំងការបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំផងនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងត្រូវស្នាក់នៅប្រទេសឥណ្ឌា រហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨៕





No comments:

Post a Comment