Wednesday, January 24, 2018

នៅឆ្នាំ២០១៧ មានប្រជាពលរដ្ឋជាង១លាននាក់ ចូលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស

ពេញមួយឆ្នាំ២០១៧ ចាប់ខែមករា ដល់ខែធ្នូ មានប្រជាពលរដ្ឋ បានចូលសម្រាកព្យាបាលជំងឺ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋទូទាំងប្រទេសចំនួន ១,១៨៣,៧៤៦នាក់ និងករណីពិនិត្យពិគ្រោះជំងឺក្រៅមានចំនួន ១១,៦៦៥,២៥១ករណី ក្នុងនោះករណីថ្មី ចំនួន ១០,១៨៤,០៤៥ករណី។ នេះបើយោងតាមស្ថិតិនៃការប្រើប្រាស់សេវាកម្មថែទាំសុខភាព ក្នុងឆ្នាំ២០១៧
នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស របស់ក្រសួងសុខាភិបាល។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជំងឺដែលមកសម្រាកព្យាបាល មានចំនួន៨៦៥,៣៦៥នាក់ និងសម្រាលកូនមានចំនួន ៣១៨,៣៨១នាក់ ។ រាល់ការពិនិត្យ-សម្រាក-ព្យាបាលជំងឺ និងសម្រាលកូននេះ ក៏មានប្រើប្រាស់សេវា ដោយប្រជាពលរដ្ឋក្រីក្រ ក្រោមកម្មវិធីមូលនិធិសមធម៌ ដែលផ្ដល់មូលនិធិដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ និងទទួលបានការលើកលែងការបង់ថ្លៃសេវា តាមគោលការណ៍នយោបាយរបស់រាជរដ្ឋាភិបាលផងដែរ៕



No comments:

Post a Comment