Wednesday, January 24, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាមេដឹកនាំអាស៊ានទី១ដែលនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងញ៉ូវដែល្លី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងញ៉ូវដែល្លី សាធារណរដ្ឋឥណ្ឌា ប្រកបដោយសុវត្ថិភាពហើយ កាលពីវេលាម៉ោង១២និង១៥នាទី ម៉ោងនៅទីក្រុងញ៉ូវដែល្លី ប្រទេសឥណ្ឌា ត្រូវនិងម៉ោង១៣និង៤៥នាទី ម៉ោង​នៅ​ក្នុងប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន ឥណ្ឌា នឹងអញ្ជើញបំពេញទស្សនកិច្ច​ផ្លូវការនៅសាធារណ​រដ្ឋ​ឥណ្ឌា រយៈពេល៥ថ្ងៃពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨។

យន្តហោះពិសេសរបស់កម្ពុជា ជើងហោះហើរលេខ០០១ ដែលបានដឹកនាំលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់ បានធ្វើការចុះចតនៅអាកាសយាន​ដ្ឋានយោធាប៉ាឡាំ ក្នុងទីក្រុងញ៉ូវដែល្លី ក្រោម​វត្តមាននៃការធ្វើគារវកិច្ចយ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតពីលោក លោកស្រីជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា និងឥស្សរជនការទូតរបស់កម្ពុជា ប្រចាំសា​ធារណរដ្ឋឥណ្ឌាជាច្រើ​ន​រូប។

ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានដទៃទៀតដែរនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញចូលរួម​កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ក្នុងភាពជាដៃគូសន្ទនាអាស៊ាន ឥណ្ឌា ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី​២៥ ខែមករា អញ្ជើញទស្សនាក្បួនព្យុះហយាត្រា នៃទិវាសាធារណរដ្ឋថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។ ក្រៅពីនោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាមេដឹកនាំអាស៊ានទី១ ដែលនឹងអ​ញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងញ៉ូវដែល្លី ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០១៨។ នៅក្នុងដំណើរទស្សនកិច្ចនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះទៅកាន់វេទិកាធុរកិច្ចកម្ពុជា-ឥណ្ឌា ដែលមានការចូលរួមពីផ្នែកឯកជននៃប្រទេសទាំងពីរជាច្រើ​នរូប។

សូម​បញ្ជាក់​ដែរថា នៅក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សា​វរីយ៍លើកទី២៥ នៃកិច្ចសន្ទនា​អាស៊ាន ឥណ្ឌា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមជាមួយមេដឹកនាំនៃប្រទេសឡាវ វៀត​ណាម មានគម្រោងទទួលទាន​អាហារការងារពេលព្រឹក ដើម្បីពិនិត្យមើលពីកាលានុវត្តភាព និងបញ្ហាប្រ​ឈមមួយចំនួនទាក់ទិនទៅនឹងគម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណនៃប្រទេសទាំងបីកម្ពុជា ឡាវ វៀតណាម៕

ដោយ៖ ប៊ុនធី




No comments:

Post a Comment