Wednesday, January 24, 2018

ក្រសួងការបរទេស ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ អំពីជំនួបពិភាក្សាការងាររវាង ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ អំពីជំនួបពិភាក្សាការងាររវាង លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស​ ជាមួយលោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នេះបើតាមសេចក្ដីប្រកាសដែលទទួលបាននៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ។

កិច្ចពិភាក្សារវាងប្រមុខកាទូតកម្ពុជា ជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា ត្រូវបានធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់​ដំណើរ​​ទស្សនកិច្ច របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេស​រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា និងទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅប្រទេសឥណ្ឌា។

បើតាមក្រសួងការបរទេស កិច្ចពិភាក្សានេះ ក៏បានត្រៀមរៀបចំឯកសារនានាសម្រាប់ការចុះហត្ថលេខា អំឡុងពេលទស្សនកិច្ច និងការត្រៀមរៀបចំកិច្ចប្រជុំធុរៈកិច្ចកម្ពុជា-ឥណ្ឌា។

​សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលមានខ្លឹមសារទាំងស្រុង នៅខាងក្រោម ៖


No comments:

Post a Comment