Wednesday, January 24, 2018

ការធ្វើពិសោធន៍របស់ហ្វេសប៊ុក

ប្រទេស​ចុងក្រោយ​គេ​ដែល​រងគ្រោះ​ពី​ការ​ទទួល​ព័ត៌មាន​ខុស ព័ត៌មាន​ក្លែងក្លាយ និង​ការ​ឃោស​នា​នៅ​តាម​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម​ ពិសេស​នៅ​លើ​ហ្វេសប៊ុក​ដែល​មានអ្នក​ប្រើ​ប្រាស់​​ចំនួន ២ លាន​នោះគឺ​កម្ពុជា។ នេះ​បើ​យោង​តាម​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន BuzzFeed News លោក Megha Rajagopalan ដែល​បាន​សរសេរ​ពី​ទីក្រុង​ភ្នំពេញ​មក។​

នៅពេល​ហ្វេសប៊ុក​​ចូល​មក​កម្ពុជា​ដំបូង​ មនុស្ស​ជា​ច្រើន​សង្ឃឹម​ថា វា​នឹងជួយ​ជំរុញ​ឲ្យ​ឈាន​ចូល​ក្នុង​យុគ្គ​ថ្មី​មួយ​នៃ​ការ​និយាយ​ស្តី​ដោយ​សេរី ដោយ​ជួយ​បង្កើន​សម្លេង​ដែល​បាន​ជួប​ត្រឹមតែ​​បណ្តាញ​ផ្សព្វ​ផ្សាយ​​ព័ត៌មាន​ចាស់ៗ​ដែល​មាន​សមានចិត្ត​ជា​មួយ​រដ្ឋាភិបាល។ ជា​ជំនួស​វិញ រឿង​បញ្ច្រាស់ពី​នោះ​បាន​កើត​ឡើង​។ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ឥឡូវនេះ​កំពុង​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ដើម្បី​លើក​កម្ពស់​​សារ​របស់​គាត់​ ក្នុង​ខណៈ​ដែល​ដាក់គុក​អ្នក​រិះ​គន់​របស់គាត់ ហើយ​បុគ្គលិក​របស់គាត់​កំពុង​តែ​ខិតខំប្រឹងប្រែង​​យ៉ាង​ខ្លាំង ​ដើម្បី​ប្រាស់​ច្បាប់​ផ្ទាល់​របស់​ហ្វេសប៊ុក​ដើម្បី​បិទ​ការ​រិះ​គន់​ ដែល​ការ​ងារ​ទាំង​នោះ​ធ្វើ​ឡើង​តាម​រយៈ​ទំនាក់ទំនង​ផ្ទាល់​ជា​មួយ​បុគ្គលិក​ក្រុម​ហ៊ុន​នោះ។​

ហ្វេសប៊ុក​ក៏​បាន​បន្ថយ​យ៉ា​ង​លឿន​នូវ​ការ​ឈាន​ចូល​ប្រើ​ប្រាស់​បណ្តាញ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា បន្ទាប់ពី​ខ្លួន​បាន​សម្រេច​កាលពី​ឆ្នាំមុន​ក្នុងការ​លុប​ចោល​មាតិការ​របស់​គេ​​ ដើម្បី​យក​មក​ធ្វើ​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​ពិសោធន៍​ដ៏​ចម្រូង​ចម្រាស់។ ខ្លួន​បាន​ធ្វើ​ជា​វេទិការ​អព្យាក្រឹត្យ​សម្រាប់​ព័ត៌​មាន​។ ប៉ុន្តែ​តួនាទី​របស់ខ្លួន​ក្នុងការ​ផ្សព្វ​ផ្សាយ​ការ​ឃោសនា​និង​ព័ត៌មាន​ក្លែង​ក្លាយ​ ព្រមទាំង​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ បាន​បង្ហាញ​នូវ​ភាព​ងាយ​ស្រួល​​ដែល​ថា ភាព​អព្យា​ក្រឹត្យ​នោះ​អាច​ត្រូវ​ទាញ​យក​មក​ប្រើ​ដោយ​ជន​ផ្តាច់ការ។​

តើ​នោះ​ស្តាប់​ទៅ​ដូចជា​ធ្លាប់​ឮដែរឬទេ? ការ​ធ្វើ​បែប​នោះ​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត ចាប់ពី​បារាំង​ដល់​អាមេរិក ដល់កេនយ៉ា និង​ដល់​ហ្វីលីពីន ដោយ​ហ្វេសប៊ុក​កំពុង​ក្លាយ​ទៅ​ជា​​វេទិការ​សំខាន់​​ដែល​ព័ត៌មាន​មិន​ពិត​ត្រូវ​បាន​ផ្សព្វផ្សាយ​ដើម្បី​បំភាន់​មតិសាធារណជន​ ទប់​ស្កាត់​សម្លេង​ប្រឆាំង​ កំទេច​បក្ស​ប្រឆាំង​ស្របច្បាប់ និង​​​គេចចេញពី​គណនីភាព​សាធារណៈ។ រឿង​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ទូទាំង​ពិភព​លោក​ប្រឆាំង​នឹង​ឥទ្ធិពល​កាន់តែ​គ្រោះថ្នាក់​ដែល​គេ​មិន​រំពឹង​ទុក​របស់​បណ្តាញ​សង្គម​ធំជាង​គេ​បំផុត​របស់​ពិភព​លោក​ដែល​ប្រធាន​ហ្វេសប៊ុកលោក Mark Zuckerberg ត្រូវ​បាន​បង្ខំ​ឲ្យ​ទទួល​ស្គាល់​ពី​ភាព​អាក្រក់​របស់ក្រុម​ហ៊ុន​គាត់ ហើយ​នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ បាន​ប្រកាស​​ពីការ​ផ្លាស់ប្តូរ​ជា​បន្ទាប់ៗ​ក្នុង​របៀប​ដែល​ហ្វេសប៊ុក​ធ្វើការងារ។​

នៅ​ថ្ងៃទី ១១ ខែ​មករា លោក Zuckerberg បាន​និយាយថា ហ្វេសប៊ុក​នឹង​ផ្លាស់ប្តូរ​​​រូបមន្ត​របស់​ខ្លួន​ដើម្បី​គាំទ្រ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​កាន់​តែ​មាន​អត្ថន័យ​នៅ​ក្នុង​ទំព័រព័ត៌មាន​របស់​អ្នក​ប្រើ​ប្រាស់ ដោយ​ឥឡូវ​នេះ​បាន​បង្ហាញ​ពី​ “ពេល​វេលាផ្ទាល់​ខ្លួន​ដែល​នាំ​ឲ្យ​យើង​អាច​ទាក់​ទងគ្នា​កាន់តែ​ច្រើន​ជាង​មុន​លើ​មាតិកា​មក​ពី​បណ្តាញ​សារព័ត៌មាន វីដេអូ និង​ការ​បញ្ចូលឯកសារ​​សាធារណៈ​ផ្សេង​ៗ​ទៀត។ មាតិកា​កាន់តែ​ច្រើន​នឹង​ត្រូវ​បាន​​មើល​ឃើញ​​ពី​ក្រុម​គ្រួសារ មិត្ត​ភក្តិ​ និង​ក្រុម​ផ្សេង​ៗ​ទៀត ជា​ជាង​ពី​ការ​បង្ហោះ​​ មិន​ត្រឹម​តែ​ដោយ ម៉ាក​សម្លៀក​បំពាក់​និង​ក្រុម​ហ៊ុន​ជំនួញ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំងដោយ​​​ព័ត៌មាន​ថ្មី​ៗ​របស់​ក្រុម​ហ៊ុន​បណ្តាញ​ផ្សព្វផ្សាយ​ស្របច្បាប់​ ដែល​បាន​កាន់តែ​អាស្រ័យ​លើ​​ការ​ចូល​មើល​តាម​ហ្វេស​ប៊ុក​ដល់​អ្នក​អាន​របស់​ពួក​គេ។

នេះ​គឺជា “ការ​ធ្វើ​ពិសោធន៍” ដែល​បាន​បង្ហាញ​ឡើង​នៅ​កម្ពុជា។ ការ​វិវត្ត​នោះ​ស្តាប់​ទៅ​ដូចជា​ដំណឹង​ល្អ​ក្នុង​ន័យ​នៃ​ការ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​ក្លាយ​ ប៉ុន្តែ​ប្រការដែល​ថា ការ​ផ្លាស់ប្តូរ​ទ្រង់ទ្រាយ​ធំ​​ក្នុងការ​ធ្វើ​ឲ្យ​ហ្វេសប៊ុក​កាន់តែ “អព្យាក្រឹត្យ​” នឹ​ង​ប៉ះ​ពាល់​ដល់​​​អ្នក​មើល​ព័ត៌មាន​ត្រឹម​ត្រូវ​នោះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ Emily Bell របស់​កាសែត The Guardian បាន​កត់​សម្គាល់​ថា “ការ​ងាក​ចេញ​របស់​ហ្វេស​ប៊ុក​ពី​ព័ត៌មាន​ និង​ភាព​ស្មុគ​ស្មាញ​នៃ​ការ​ទទួល​ខុស​ត្រូវ​​ដល់​ប្រភេទ​នៃ​មាតិកា​ដែល​បាន​បង្ហោះ​នៅ​លើ​វេទិកា​របស់ខ្លួន​នោះ​មាន​ផល​វិបាក​ជា​ច្រើន​ដល់​ស្ថាប័ន​ព័ត៌មាន​​នៅ​អាមេរិក ​និង​អឺរ៉ុប ប៉ុន្តែ​យ៉ាង​ហោចណាស់​នៅ​ក្នុង​ប្រទេស​លទ្ធិប្រជា​ធិបតេយ្យ​លោកខាង​លិច​ សកម្មភាព​របស់ហ្វេសប៊ុក​អាច​ត្រូវ​បាន​បន្ថយ​គ្រោះ​ថ្នាក់​ដោយ​យុទ្ធ​សាស្ត្រ​ផ្សេង​ៗ។ នៅ​ក្នុង​ប្រទេស​​ដូច​ជា​ហ្វីលីពីន មីយ៉ាន់ម៉ា និង​ស៊ូដង់​ខាង​ត្បូង និង​ប្រទេស​លទ្ធិ​ប្រជាធិបតេយ្យ​ក្មេង​ខ្ចី​ដូចជា​​ប៊ូលីវៀ និង​ស៊ែប៊ី វា​មិន​អាច​ទៅ​រួច​ក្នុងការ​ធ្វើ​ឲ្យ​មាន​អព្យាក្រឹត្យ​ភាព​នៅ​លើ​វេទិកានោះ ឬ​បង្កើត​ការ​សន្យា​​ដល់​ប្រព័ន្ធ​ព័ត៌មាន​មានដំណើរការ​ល្អនោះទេ”។​

ការ​ប្រែ​ប្រួល​ចុងក្រោយដែល​​​ប្រកាស​ដោយ Zuckerberg កាលពី​សប្តាហ៍​មុន​​ហាក់បីដូចជា​​កាន់​តែ​ងាកឆ្ងាយ​ពី​ការ​ទទួល​ខុសត្រូវ​ គឺ ហ្វេសប៊ុក​ ឥឡូវនេះ នឹង​​ផ្តល់​អទិភាព​ដល់​ព័ត៌មាន​ “ដែល​អាច​ទុក​ចិត្ត” ដោយ​ផ្អែក​លើ​ការ​ស្ទង់​មតិ​របស់​សមាជិក។ គាត់​បាន​និយាយថា “យើង​បាន​ពិចារណា​ក្នុងការ​សួរ​នាក់ទំនាញ​ខាង​ក្រៅ ដែល​នឹង​ធ្វើ​ការ​សម្រេចចិត្ត​ឲ្យ​​ផុត​ពី​ដៃ​របស់យើង​ ប៉ុន្តែ ទំនង​ជា​នឹង​មិន​ដោះ​ស្រាយ​បញ្ហា​ចំគោល​ដៅ​ទេ។ ឬ​យើង​អាច​សួរ​​អ្នក​ប្រើ​ប្រាស់ ហើយ​យក​ព័ត៌មាន​ត្រឡប់​របស់អ្នក​ដើម្បី​កំណត់​ចំណាត់​ថ្នាក់​”។​ មិន​មែន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ទាំង​អស់​នឹង​ត្រូវ​គេ​សួរ​នោះទេ ប៉ុន្តែ​គ្រាន់តែ​ជា​ទិន្នន័យ​ “​ចម្រុះ ​និង​តំណាង​” ប៉ុណ្ណោះ ដែល​ពិន្ទុ​របស់​ស្ថាប័ន​ព័ត៌មាន​ដែល​ពួ​កគេ​​ស្ទង់​មតិ​នោះ​នឹង​មិន​បង្ហាញ​ជា​សាធារណៈ​ទេ។ តើ​ខចែង​ពីភាព​​សម្ងាត់​នោះ​នឹង​អាច​​ចោទ​ជា​សំណួរ​ច្រើន​ទៀត​អំពី​ដំណើរការ​របស់​ហ្វេស​ប៊ុក​ដែរឬទេ? ហើយ​តើ​​​ការ​ផ្លាស់ប្តូរ​​ចុងក្រោយ​នេះ​នឹង​ជួយ​ដោះ​ស្រាយ​ប្រព័ន្ធ​នោះ ដែល​គ្រប់​គ្រាន់​សម្រាប់​ខ្លួន​​ក្នុងការ​រំងាប់​ការ​រំជួល​ចិត្ត​របស់​សាធារ ណជន​ និង​ព័ត៌មាន​ក្លែង​ក្លាយ​ដែល​ខ្លួន​បាន​​បង្ក​ឡើងដែរ​ឬទេ?

(ប្រភព៖ Inquirer.net ចុះថ្ងៃ២៣ ខែមករា​ ​ឆ្នាំ២០១៨)


No comments:

Post a Comment