Wednesday, January 24, 2018

ក្រសួងបរិស្ថានជួបពិភាក្សាជាមួយសាជីវកម្មអគ្គិសនី Fujisaki ស្តីពីការស្វែងរកឱកាសវិនិយោគលើវិស័យថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ និងជីវម៉ាស

នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យគណៈប្រតិភូ សាជីវកម្មអគ្គិសនី Fujisaki ដឹកនាំដោយអគ្គនាយក Koji Fujisaki ចូលជួបសម្តែងការគួរសម ដើម្បីពិភាក្សាការងារ ពាក់ព័ន្ធនឹងសំណើសុំសិក្សាស្វែងរកឱកាសវិនិយោគលើវិស័យថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ និងជីវម៉ាស សម្រាប់គោលដៅខេត្តកំពត និងខេត្តកែប។

លោក អ៊ាង សុផល្លែត បានសម្តែងនូវការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម និងសំណើខាងលើ ដោយបានបញ្ជាក់នូវជំហរគាំទ្រ ឱ្យក្រុមហ៊ុនបន្តធ្វើការសិក្សាអំពីសមិទ្ធិ លទ្ធភាព និងស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយ លើគម្រោងវិនិយោគនេះ៕



No comments:

Post a Comment