Monday, March 13, 2017

អ្នកនាំពាក្យCPP អះអាងថា ជនជាប់ចោទ គឹម សុខ មានមោទនភាពបុគ្គលហួសហេតុ!

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៧នេះ បានបញ្ចេញសារខ្លីមួយជូនសាធារណជនដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានធនធានមនុស្សគ្រប់គ្រាន់ហើយ មិនត្រូវការលោក គឹម សុខ ដែលជាជនជាប់ចោទកំពុងឃុំខ្លួននៅក្នុងពន្ធនាគារព្រៃសនោះឡើយ។
លោក សុខ ឥសាន បានឲ្យដឹងថា ” ឆក់ឱកាសឃេីញអ្នកសារព៌តមាន នៅពេលមានមុខនៅតុលាការរាជធានីភ្នំពេញ កន្លងទៅនេះ គឹម សុខ បាននិយាយខ្លាំងៗថា រាជរដ្ឋាភិបាល បានចាត់មន្ត្រីឲ្យមកធ្វេីសតិអារម្មណ៏ខ្លួន ធ្វេីជារនុកក្នុង បំរេីការងារឲ្យរាជរដ្ឋាភិបាល តែខ្លួនបានបដិសេធ មិនសុខចិត្តធ្វេីការបំរេីរាជរដ្ឋភិបាលទ្បេីយ ។
អ្នកនាំពាក្យ សុខ ឥសាន បានបន្ថែមថា បញ្ហានេះ តេី គឹម សុខ មានសារៈសំខាន់ប៉ុនណាទៅ? លោកថា គណបក្សប្រជា
ជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា មានធនធានមនុស្សគ្រប់គ្រាន់ហើយ សំរាប់រ៉ាប់រងការងារ មិនមានការចាំបាច់ត្រូវការ គឹម សុខនោះទេ ។
លោក សុខ ឥសានបានដាក់ជាការចោទសួរទៅវិញថា តើតាំងពីឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ មានដែលមានវត្តមាន គឹម សុខ ឯណា? ប៉ុន្តែព្រះរាជាណាចក្រកម្ពុជា មានការរីកចំរេីនជាបន្តបន្ទាប់ គួរឲ្យមានមោទនភាពណាស់។ បញ្ហានេះ គឹម សុខ យល់ច្រទ្បំធំហេីយ ៕

No comments:

Post a Comment