Monday, March 13, 2017

តុលាការ​កំពូល បាន​សម្រេចច្រាន​ចោល​បណ្ដឹង​សុំនៅ​ក្រៅឃុំ​របស់មន្ត្រី​ការពារ​សិទ្ធិមនុស្ស​សមាគម​អាដហុក និង​មន្រ្តីគ.ជ.ប

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ តុលាការកំពូលបានប្រកាសសាលដីកាមិនអនុញ្ញាតឱ្យ មន្រ្តី គ.ជ.ប និងអាដហុក ទាំង ៥នាក់ នៅក្រៅឃុំនោះទេ។
សូមជម្រាបផងដែរថា មន្រ្តីអាដហុក និង គ.ជ.ប ទាំងនោះរួមមាន ១-លោក នី សុខា ២-លោក ណៃ វង់ដា ៣-លោក យី សុខសាន្ត
៤-លោក លឹម មុន្នី និងមន្រ្តី គ.ជ.ប ០១នាក់ និង ៥-លោក នី ចរិយា ដែលត្រូវបានតុលាការឃុំខ្លួន ពាក់ព័ន្ធនឹងសំណុំរឿងសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីក្នុងរឿងសញ្ចារកម្ម កាលពីឆ្នាំមុន។
មន្ត្រីអាដហុក ៤រូប និងមន្ត្រីគជប ត្រូវបានតុលាការចោទពីបទសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់ដល់ អ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីកុំឲ្យអ្នកនាងនិយាយការពិតប្រាប់សមត្ថកិច្ចចំពោះរឿងអាស្រូវផ្លូវភេទរបស់ លោក កឹម សុខា។
ក្រុមជនត្រូវចោទទាំង៥នាក់ត្រូវបាន លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត៕

No comments:

Post a Comment