Monday, March 13, 2017

អគ្គនាយកដ្ឋានពន្ធដារប្រមូលចូលបានជាង​១០០លានដុល្លារ ក្នុងខែកុម្ភៈ ឆ្នាំ២០១៧នេះ

ភ្នំពេញ៖ ក្នុងខែកុម្ភៈ ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូល​ចំណូល​​​ពន្ធ-អាករគ្រប់ប្រភេទ និងធ្វើបែបបទសលាកបត្រ បង់ចូល​ថវិកាជាតិបានចំនួន៤២១ ០៨៦,៣១ លានរៀល ប្រមាណ ១០៥,២៧លានដុល្លារ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលគ្រប់គ្រងប្រមូលចំណូលប្រចាំខែកុម្ភៈ នៅអគ្គនាយកដ្ឋានពន្ធដា លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកនៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បានបញ្ជាក់ថា ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តការ​ប្រមូលចំណូលពន្ធ បានគ្រប់តាមផែនការកំណត់ អង្គភាពក្រោមឱវាទ​ពន្ធដារ ឱ្យបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពនូវ​គោលនយោបាយកែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល។
លោកបានបញ្ជាក់ថា បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០១៦ ឃើញថា ការ​ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ សម្រាប់ខែកុម្ភៈ ឆ្នាំ២០១៧ កើន​ឡើងចំនួន ៣៨ ១៨៥,៧២ លានរៀល (ប្រមាណ ៩,៥៤ លានដុល្លារ) ឬស្មើនឹងអត្រាកំណើន ៩,៩៧ភាគរយ។ សម្រាប់រយៈពេលពីរខែ ឆ្នាំ​២០១៧ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ប្រមូលបានមានចំនួន ១ ៤០៦ ៣១៣,១២ លានរៀល (ប្រមាណជា ៣៥១,៥៨ លានដុល្លារ) ស្មើនឹង ២០,៤៩ភាគរយនៃគោលដៅកំណត់ដោយច្បាប់៕

No comments:

Post a Comment