Monday, March 13, 2017

លោក សុខ ឥសាន ៖ ការលេចធ្លាយព៌ត៌មានសម្ងាត់

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ  អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបញ្ជាក់ថា អាស្រ័យដោយមានការរីកចំរេីនខាងបច្ចេកវិជ្ជាទំនេីប នៅលេីពិភភពលោក មានការលេចធ្លាយនូវព៌ត៌មានសម្ងាត់របស់ជាតិ និងបុគ្គលជាច្រេីន ដែលមិនអាចទប់ស្កាត់បាន មានដូចជា៖ ១- រយៈពេលកន្លងទៅគេហទំព័រ wikileaks បានបញ្ចេញឯកសារសម្ងាត់ប្រមាណ ៨០០០ករណី ដែលសុទ្ធតែជាការសម្ងាត់ធំៗ និងមានឥទ្ធិពលក្នុងក្របខ័ណ្ឌសកលលោក ២- ក្នុងការបោះឆ្នោតនៅបណ្តាប្រទេសលេីពិភពលោកក៏មានការលេចធ្លាយព៌ត៌មានសម្ងាត់ពាក់ព័ន្ធនឹងការឈ្នះ-ចាញ់ឆ្នោតផងដែរ ដូចជានៅ ប្រទេសបារាំង សហរដ្ឋអាមេរិកជាដេីម ៣- ចំណែកនៅកម្ពុជា ក៏មានលេចធ្លាយព៌ត៌មានសម្ងាត់ជាច្រេីនដែរ ជាពិសេសបញ្ហាពាក់ព័ន្ធនឹងការចរចានយោបាយ ការខិលខូចស្រីញីរបស់មន្ត្រីមួយចំនួន ។

ប៉ុន្តែបញ្ហាចោទនៅត្រង់ថា ទោះបីមានការបែកធ្លាយព៌ត៌មានសម្ងាត់ថ្នាក់ជាតិ ឬពាក់ព័ន្ធនឹងការបោះឆ្នោតយ៉ាងណាក៏អង្គការសង្គមសុីវិលដែលធ្វេីការងារខាងសិទ្ធិមនុស្សមិនបានចាប់អារម្មណ៍ និងយកចិត្តទុកដាក់វាយតម្លៃយ៉ាងណានោះទេ ហាក់ដូចជាធ្វេីមិនដឹងមិនឮ។ ប៉ុន្តែទន្ទឹមនឹងនេះ ពាក់ព័ន្ធនឹងកម្ពុជា ពួកគេមានការយកចិត្តទុកដាក់ណាស់ នឹងវាយតម្លៃបែបអវិជ្ជមានចំពោះសភាពការណ៍នៅប្រទេសកម្ពុជាថាមិនល្អជានិច្ច ៕


No comments:

Post a Comment