Monday, March 13, 2017

លោក ហេង សំរិន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលារួមគ្នាលើកទី៧ ស្តីពីបទពិសោធន៍ក្នុងការតាមដានត្រួតពិនិត្យថវិកាជាតិ

ព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៧នេះ លោក ហេង សំរិន ប្រធានរដ្ឋសភាបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលារួមគ្នាលើកទី៧ ស្តីពីបទពិសោធន៍ក្នុងការតាមដានត្រួតពិនិត្យថវិកាជាតិ និងគ្រប់គ្រងការវិនិយោគសាធារណៈ នៅសណ្ឋាគារសុខាភ្នំពេញ។

សិក្ខាសាលានេះមានគណៈប្រតិភូសភា មកពីប្រទេសវៀតណាម ឡាវ មីយ៉ាម៉ា និងកម្ពុជាសំដៅរិះរកយុទ្ធសាស្ត្រ និងយន្តការគន្លឹះដើម្បីធានាបាននូវការប្រើប្រាស់ថវិកាជាតិ និងវិនិយោគសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពតាមរយៈលើកកម្ពស់តួនាទី តាមដានត្រួតពិនិត្យរបស់សភា អាជ្ញាធរជាតិសវនកម្ម និងការចូលរួមពីប្រជាពលរដ្ឋ។ សិក្ខាសាលានេះក៏មានគោលបំណង ផ្តល់កាលានុវត្តភាពមួយដ៏សំខាន់ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសយើងទាំងបួន គឺកម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា សំដៅធានាថែរក្សាឲ្យបានគង់វង្សនូវសុខសន្តិភាព និងស្ថិរភាព ទាំងក្នុងកម្រិតតំបន់ និងសកលលោក៕



No comments:

Post a Comment