Monday, March 13, 2017

លោក សុខ ឥសាន៖ បញ្ហាសិទ្ធិមនុស្ស មានស្តង់ដា ពីរ រឿងតែមួយ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន នៅ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧នេះ បានលើកឡើងថា នៅសហរដ្ឋអាមេរិក ប៉ូលីស សមត្ថកិច្ចបានប្រើអំពើហឹង្សា បង្ក្រាបហ្វូងបាតុករ ដោយចាប់ចងរាប់រយ រាប់ពាន់នាក់ វាយឱ្យរបួសរាប់រយនាក់ រហូតដល់មានស្លាប់ជាច្រើននាក់ ។ ប៉ុន្តែបញ្ហាគួរកត់សម្គាល់ មិនមានការនិយាយដល់ការបង្ក្រាបបែបនេះទេ រួមទាំងអង្គការសិទ្ធិមនុស្សនានា ក៏ដូចជាអង្គការសិទ្ធិមនុស្សរបស់ អ.ស.ប ផង ធ្វើហាក់ដូចជាមិនដឹងមិនឮ ឬហាក់ដូចជាបំភ្លេចចោលតែម្តង ។ ប៉ុន្តែ បើចំពោះប្រទេសតូចតាច ដូចកម្ពុជា ជាដើម គ្រាន់តែមានបញ្ហាបន្តិចបន្ទួច ឬមានបញ្ហាដូចគ្នានឹងប្រទេសធំ ស្រាប់តែមានការសន្និដ្ឋានខុសគ្នាទៅវិញ ថាសុទ្ធតែរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដាក់កំហិតអញ្ចេះអញ្ចុះមិនចេះចប់ ហើយថែមទាំងដាក់ពិន្ទុឱ្យកំរិតនេះ កំរិតនោះ តាមការចង់បានរបស់ប្រទេសធំ ឬ បងធំទៀតផង ។
រឿងជាក់ស្តែងគួរកត់សម្គាល់ ការទម្លាក់គ្រាប់បែកវជារៀលរាល់ថ្ងៃនៅបណ្តាប្រទេសនៅមជ្ឈឹមបូព៌ា មានស៊ីរី អ៊ីរ៉ាក់ អ៊ីរ៉ង់ អាហ្គានីស្ថានជាដើម ដែលបណ្តាលឱ្យមនុស្ស ស្ត្រី និងកុមារស្លាប់រាប់មិនអស់ជារៀងរាល់ថ្ងៃ នោះគេមិនឮពួកសិទ្ធិមនុស្សស្រែកមួយម៉ាត់ណាទេ ។ នេះបានហៅថាសិទ្ធិមនុស្ស តែទៅលើសិទ្ធិមនុស្ស នៅប្រទេសទន់ខ្សោយប៉ុណ្ណោះ ។ នេះហើយជាយុត្តិធ៌មលើពិភពលោកយើងនេះ ។
ចំពោះគ្រឿងញៀន បណ្តាប្រទេសមហាអំណាចជាដើមចម ដែលនាំឱ្យមានការផលិត ការចរាចរ ការប្រើប្រាស់ តែដល់ដាក់កំហុសគឺប្រទេសតូចតាចជាអ្នកទទួល ហើយត្រូវប្រទេសធំ ដាក់ពិន្ទុឱ្យទៀត ។ តើឯណាទៅយុត្តិធ៌ម នៅលើលោកនេះ នោះ ៕

No comments:

Post a Comment