Tuesday, February 14, 2017

ដីកាបង្គាប់លោក គឹម សុខ ឱ្យចូលខ្លួនត្រូវបានសមត្ថកិច្ចយកទៅបិទដល់មុខផ្ទះនាខេត្តតាកែវ

នាព្រឹកថ្ងៃទី១៤ ខែកម្ភៈនេះ  ព្រះរាជអាជ្ញាបានយកដីកាបង្គាប់ឱ្យលោក គឹម សុខ ឱ្យចូលខ្លួន​​ទៅបិទដល់មុខផ្ទះនាខេត្តតាកែវ គឺក្រោយពេលលោក គឺ តិច មេធាវីតំណាងដោយអណត្តិរបស់លោក​ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាសម្រេចប្តឹង ព្រោះលោក គឹម សុខ ដែលជាអ្នកវិភាគរូបនេះបានចោទគណបក្សកាន់អំណាចជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី។​
គួរំលឹកផងដែរថា​ ​ ពាក្យបណ្តឹងប្តឹងលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ បាននិយាយនៅក្នុងវេទិកាវិទ្យុអាស៊ីសេរី ចោទប្រកាន់ថា «គណបក្ស ប្រជាជនកម្ពុជា ជាអ្នកសម្លាប់លោក កែម ឡី» ។ ដោយសុំប្តឹងដូចខាងក្រោម, ទី១៖ សុំឲ្យតុលាការ ផ្តន្ទាទោសលើឈ្មោះ គឹម សុខ តាមផ្លូវច្បាប់, ទី២៖ ទាមទារឲ្យឈ្មោះ គឹម សុខ សងសំណងជំងឺចិត្តជូនដល់គណបក្សប្រជាជនកម្ពុជា ចំនួន ២០០០លានរៀល៕


No comments:

Post a Comment