Tuesday, February 14, 2017

គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំ នៅថ្ងៃសុក្រ សប្តាហ៍នេះដើម្បីពិភាក្សាលើរបៀបវារៈចំនួន២

ភ្នំពេញ៖ គណៈរដ្ឋមន្រ្តីកម្ពុជា នឹងបើកកិច្ចប្រជុំមួយនៅ ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវេលាម៉ោង៨:៣០ព្រឹក ដើម្បីពិភាក្សាលើរបៀបវារៈចំនួន២។ នេះបើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
របៀបវារៈទាំង២នេះរួមមានដូចខាងក្រោម៖
១៖ គម្រោងវិនិយោគខ្សែបញ្ជូនអគ្គីសនី ២៣០ គីឡូវ៉ុល ពីស្ថានីយវារីអគ្គីសនីស្ទឹងតាតៃ មកភ្នំពេញ និងគម្រោងវិនិយោគបន្ថែមម៉ាស៊ីនផលិតអគ្គីសនីដុតធ្យូងថ្មអានុភាព១៣៥ មេហ្កាវ៉ាត់ ខេត្តព្រះសីហនុ។
២៖ បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថានប័ននីតិប្បញ្ញាត្តិលើ «ពិធីសារទី៣ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ»។
កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព៕

No comments:

Post a Comment