Tuesday, February 14, 2017

ក្រសួង​ទេសចរ​ណ៍ នឹងរៀប​ចំទិវាជា​តិទីក្រុង​ស្អាត​លើកទី​៥ ឆ្នាំ២០១​៧ នៅចុង​ខែនេះ​

ភ្នំពេញ៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានចេញសេចក្តីជូនដំណឹង ប្រកាសឱ្យអាជ្ញាធរ គ្រប់រាជធានី-ខេត្ត រៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង និងការសម្អាតទីក្រុង ដើម្បីចូលរួមអបអរ ដល់ទិវាជាតិទីក្រុងស្អាតលើកទី៥ ឆ្នាំ២០១៧ ដែលប្រារព្វឡើង នៅចុងខែនេះ។
សេចក្តីជូនដំណឹង បានបន្តទៀតថា ទិវាជាតិទីក្រុងស្អាតលើកទី៥ ឆ្នាំ២០១៧នេះ នឹងធ្វើឡើងក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ» អមជាមួយ ការរៀបចំវេទិកាធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ។
គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក៏បានធ្វើការណែនាំឱ្យរាជធានី-ខេត្ត ជាពិសេសក្រុង/ខណ្ឌបេក្ខភាពទីក្រុងស្អាត រៀបចំសកម្មភាពការបញ្ជ្រាបការយល់ដឹង អំពីទីក្រុងស្អាតដល់សាធារណជនចំនួនពីរ គឺ ទី១-កម្មវិធីបញ្ជ្រាបការយល់ដឹង និងទី២-កម្មវិធីសម្អាតទីក្រុង៕



No comments:

Post a Comment