Tuesday, February 14, 2017

ក្រសួងការងារ ចេញសេចក្តីណែនាំពាក់ព័ន្ធនឹងគ្រឿងញៀន

(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ចេញសេចក្តីណែនាំ ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមសហគ្រាស គ្រឹះស្ថាន ដើម្បី​ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងចូលរួមក្នុងការអនុវត្តផែនការ​របស់​រាជ​​រដ្ឋា​ភិបាល​ស្តី​ពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១។
ក្រសួងការងារ បានបញ្ជាក់ថា និយោជកនៃសហគ្រាស គ្រឹះស្ថាន ត្រូវសហការជាមួយកម្មករ និយោជិត សហជីព និងប្រតិភូបុគ្គលិក ដើម្បីរៀបចំផែនការបង្ការ ទប់ស្កាត់កុំឱ្យមាន​ការប្រើ​ប្រាស់ និងជួញដូរគ្រឿងញៀននៅតាមសហគ្រាស គ្រឹះស្ថាន។
សេចក្តីណែនាំ ក៏បានបញ្ជាក់ថា ក្នុងករណីពិនិត្យ និងរកឃើញថា មានកម្មករ និយោជិតណា ប្រើប្រាស់គ្រឿងញៀន នៅក្នុងសហគ្រាស គ្រឹះស្ថាន និយោជក សហជីព និងប្រតិភូបុគ្គលិក ឬតំណាងកម្មករ និយោជិត ត្រូវពិគ្រោះយោបល់គ្នា អំពីស្ថានភាពជាក់ស្តែង ដើម្បីជួយ​សម្រួលឱ្យទៅទទួលសេវាព្យាបាល និងស្តារនីតិសម្បទារបស់រដ្ឋ ឬឯកជនដោយគ្មានការរើស អើង៕
សូមអានសេចក្តីណែនាំរបស់ក្រសួងការងារដូចខាងក្រោម៖


No comments:

Post a Comment