Friday, March 30, 2018

តើ​អ្វី​ដែល​ក្រុម​ការ​ងារ​របស់​លោក Trump ចាំ​បាច់​ត្រូវ​ដឹង​​អំពី​​កិច្ច​​ប្រ​ជុំ​រវាង​លោក Kim និង​លោក Xi​ នៅ​ក្នុង​ទីក្រុង​ប៉េ​កាំង?​

​ក្រុម​ការ​ងារ​របស់​ប្រ​ធានា​ធិប​តី​ Trump គួរ​តែ​កត់​សម្គាល់អំ​​ពី​ប្រ​ធាន​បទ​សំខាន់នៃ​ព័ត៌​មាន​របស់​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន ​Xinhua ស្តី​ពី​កិច្ច​ប្រ​ជុំ​ជា​ប្រ​វត្តិ​សាស្រ្ត​នៅ​សប្តាហ៍​នេះ រវាង​ប្រ​ធា​នា​ធិប​តី​ចិន លោក Xi Jinping និង​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង លោក Kim Jong-un Kim។ សេចក្តី​ថ្លែង​ការ​ណ៍​របស់​ចិន​បាន​សង្កត់​ធ្ងន់​លើ​ប្រ​ពៃណី ភាព​យូរ​អង្វែង​ និង​ភាព​ស្និទ្ធ​ស្នាលនៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​នោះ ដោយ​បាន​គូស​បញ្ជាក់​ថា ទោះ​បី​ជា​លោក Kim ថ្មី​គ្រប់​គ្រង​ទី​ក្រុង​ព្យុង​យ៉ាង​ក៏​ដោយក៏​ទំនាក់​ទំនង​រវាង​ប្រ​ទេស​ទាំង​ពីរ​នៅ​តែ​មាន​ភាព​ជិត​ស្និទ្ធ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក Xi បាន​ប្តេជ្ញា​ចិត្ត​ដើម្បី​ស្តារ​ឥទ្ធិ​ពល​របស់​ចិនឡើង​វិញ​នៅ​ក្នុង​ទី​ក្រុង​​ព្យុង​យ៉ាង​ ដែល​បាន​បាត់​បង់ និង​បំផ្លាញ​បន្ទាប់​ពី​មាន​ការ​​កំចាត់ឪពុក​មារបស់​លោក Kim Jong-un គឺ​លោក Jang Song-thaek កាល​ពី​ឆ្នាំ​២០១៣ និង​ជា​អតីត​អ្នក​គ្រប់​គ្រង​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​រវាង​ប្រ​ទេស​ទាំង​ពីរ។ ក្នុង​ចំណោមសំណើ​ទាំង​៤ ដែល​លោក Xi បាន​ផ្តល់​ទៅ​ឱ្យ​លោក Kim នៅ​ក្នុង​ទី​ក្រុង​ប៉េ​កាំង​នោះ ​គឺផ្តោត​សំខាន់​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំជាន់​ខ្ពស់​រវាង​ភាគីទាំង​ពីរ។

វា​ពិត​ជា​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ ដែល​​ថ្នាក់ដឹក​នាំ​បក្ស​កុម្មុយ​នីស្ត​ចិន​បាន​ចូល​រួម​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក Kim។ ក្រៅ​ពី​លោក​ Xi លោក Li Keqiang លោក Wang Qishan លោក​ Wang Huning លោក Wang លោក Yi លោក Yang Jiechi និង​អ្នក​ផ្សេង​ទៀតដែល​បាន​ចូល​រួម ​គឺ​ជា​​អ្វី​ដែល​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន Xinhua បាន​ពិ​ពណ៌​នា​ថា ជា​ដំណើរ​ទស្ស​ន​កិច្ច​ក្រៅ​ផ្លូវ​ការ​។ នេះ​បង្ហាញ​ពី​ចេត​នា​ខ្ពស់​​របស់​លោក ​Kim គឺ​មិន​គ្រាន់​តែ​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ស្ថាន​ភាព​របស់​​មេ​​ដឹក​នាំ​កូរ៉េ​ខាង​ជើងនៅ​អាស៊ី​ភាគ​ឦសាន​​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែចិន​ក៏​បាន​អំពាវ​នាវឱ្យ​មាន​ទំនាក់​ទំនងបន្ថែម​​នៅ​ក្នុង​កម្រិត​មួយ​ដែលអាច​ជឿ​ទុក​ចិត្ត​គ្នា​បាន។ លោក ​​Xi បាន​ទទួល​យក​ការ​អញ្ជើញ​ទៅ​ទស្ស​ន​កិច្ច​ក្នុង​ទី​ក្រុង​ព្យុង​យ៉ាងផង​ដែរ​​ ដែល​ជា​ឱកាស​មួយសម្រាប់​គាត់​ដើម្បី​ធ្វើ​ឱ្យ​ទំនាក់​ទំនង​កាន់​តែ​ល្អ​ប្រ​សើរ។

លោក Kim បាន​នាំគណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់ ដែល​អម​ដំណើរ​ដោយលោក Choe Ryong លោក Kim Yong-chol លោក Ri Su-yong លោក Ri Yong-ho និង​លោក Pak Kwang-ho។ តាម​សេចក្តី​រាយ​ការ​ណ៍​បាន​ឱ្យ​ដឹង​ថា លោក​ Kim បាន​ប្រាប់​លោក​ Xi ថា គោល​បំណង​ដែល​គាត់​ជ្រើស​រើស​ទី​ក្រុង​ប៉េ​កាំង​ជា​ទិសដៅ​ក្រៅ​ប្រ​ទេស​ដំបូង​របស់​គាត់ គឺ​ដើម្បី​បន្ត​ប្រពៃ​ណី​មិត្ត​ភាព​រវាង​កូរ៉េ​ខាង​ជើង និង​ចិន។ លោក Kim ក៏​ចង់​ប្រាប់​លោក​ Xi ផង​ដែរ​ពី​ការ​អភិ​វឌ្ឍនៅ​ក្នុង​​ប្រ​ទេស​របស់​គាត់​ ក្នុង​ន័យ​ថា «​មាន​ការ​ទទួល​ខុស​ត្រូវ​ខាង​សីល​ធម៌»៕

 ​ប្រភព៖ The Diplomat ចុះថ្ងៃទី២៩ ខែ​​​​​​​មី​នា ឆ្នាំ២០១៨


No comments:

Post a Comment