Friday, March 30, 2018

ពិព័រណ៍ចិន-អាស៊ាននៅកម្ពុជាលើកដំបូង បើកសម្ពោធជាផ្លូវការប្រមូលផ្ដុំទៅដោយសហគ្រាសល្បីៗរបស់កម្ពុជា-ចិន

ពិព័រណ៍ចិន-អាស៊ាន សម្រាប់ឆ្នាំ២០១៨ រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ត្រូវបានបើកសម្ពោធជាផ្លូវការហើយ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ នៅក្នុងមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដែលប្រមូលផ្ដុំទៅដោយសហគ្រាសល្បីៗកម្ពុជា-ចិន។ នៅក្នុងពិធីបើកសម្ពោធជាផ្លូវការនេះ មានការចូលរួមពីលោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក Xiong Bo ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា, លោក Wang Lei អគ្គលេខាធិការពិព័រណ៍ចិន-អាស៊ាន, អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមខ្មែរ-ចិន នៅកម្ពុជា, លោក Gao Hua ប្រធានសភាពាណិជ្ជកម្មចិន នៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ ក្នុងវិស័យពាណិជ្ជកម្ម និងសមាជិកសំខាន់ពាក់ព័ន្ធ របស់រដ្ឋាភិបាលទាំងពីរជាច្រើនរូបផងដែរ។

ពិព័រណ៍កម្ពុជាលើកនេះ គឺជាពិព័រណ៍ត្រាច់ចរ តាមប្រទេសអាស៊ាន ដែលមានទ្រង់ទ្រាយធំជាងគេ ដែលត្រូវបានរៀបចំឡើង ដោយលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន ក្នុងគោលបំណង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ជំនួញរវាងប្រទេសចិន-កម្ពុជា ជួយពង្រីកទីផ្សារសហគ្រាសចិន និងកម្ពុជា ព្រមទាំងដាក់តាំងបង្ហាញផលិតផល គុណភាពល្អ របស់ប្រទេសទាំងពីរ។ ខ្លឹមសារនៃពិព័រណ៍ ជាចម្បងបង្ហាញចេញនូវឧត្តមភាពរបស់ប្រទេសចិន ស្របពេលជាមួយគ្នា បង្ហាញនូវប្រភេទវិស័យ ដែលប្រទេសកម្ពុជា កំពុងត្រូវការខ្លាំង រួមមាន៖ ផលិតផល និងសេវាបច្ចេកទេស ក្នុងវិស័យបរិក្ខារគ្រឿងចក្រ គ្រឿងអគ្គិសនី កសិកម្ម ឧស្សាហកម្មធន់ស្រាល គ្រឿងសំណង់ ការសន្សំសំចៃថាមពល និងការការពារបរិស្ថាន -ល-។ ក្រៅពីនេះ ពិព័រណ៍លើកនេះ គឺស័ក្តិសមចំពោះតម្រូវការជាក់ស្ដែងនៃប្រទេសកម្ពុជា។

ក្នុងអំឡុងពេលនោះ នៅមានការរៀបចំកម្មវិធីណែនាំអំពីការវិនិយោគ នៅប្រទេសកម្ពុជា កិច្ចពិភាក្សាអំពីបច្ចេកវិទ្យារវាងប្រទេសចិន-កម្ពុជា កិច្ចប្រជុំផ្សាភ្ជាប់បច្ចកទេស រវាងប្រទេសចិន-កម្ពុជា ការអង្កេតធុរៈកិច្ច និងការផ្គូរផ្គងជំនួញ។ ល។ ដើម្បីជួយពង្រីកទីផ្សារ សហគ្រាសចិន និងកម្ពុជា ព្រមទាំងនាំចូលដើមទុន និងបច្ចេកទេសចិន មកប្រទេសកម្ពុជា ដើម្បីជំរុញគោលដៅឈ្នះៗ។

ពិព័រណ៍ចិន-អាស៊ាននេះ ក៏នឹងបង្កើនប្រសិទ្ធភាពវេទិការបស់ខ្លួន ថែមមួយកម្រិតទៀត ដោយជំរុញដល់កិច្ចសហប្រតិបត្តិការ រវាងខេត្ត Guang Xi និងប្រទេសកម្ពុជា ព្រមប្រទេសចិន និងប្រទេសកម្ពុជា ដាក់ឱ្យដំណើរការនូវការ ព្រមព្រៀងគ្នាសំខាន់ៗ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ សម្រេចចេញរួមគ្នា ចូលរួមក្នុងការកសាង «ខ្សែក្រវ៉ាត់មួយ វិថីមួយ» និងការតំឡើង កម្រិត នៃតំបន់ពាណិជ្ជកម្មសេរី រវាងចិន-អាស៊ាន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនានារួមមាន៖ ជំនួញ សួនឧស្សាហកម្ម បច្ចេកវិទ្យា កសិកម្ម នេសាទ កំពង់ផែ ភស្ដុភារ និងទេសចរណ៍ និងវិស័យជាច្រើនទៀតផងដែរ៕







No comments:

Post a Comment