Friday, March 30, 2018

តើសម្ព័ន្ធ​ភាព​​រវាង​លោក Mahathir និង​លោក Anwar​ អាច​បំបែក​ប្រ​វត្តិ​សាស្រ្ត​ក្នុង​ការ​បោះ​​ឆ្នោតនៅ​ម៉ា​ឡេ​ស៊ី​​បាន​ដែរ​ ឬ​ទេ?​

វាស្ទើរ​តែ​ ២០ ឆ្នាំមក​​ហើយ ចាប់​តាំងពី​លោក​ Anwar Ibrahim របស់​ម៉ា​ឡេ​ស៊ី​ត្រូវ​បាន​គេ​ឃាត់​ខ្លួន​ជា​លើក​ដំបូង ទៅ​លើ​អ្វី​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​ចោទ​ប្រ​កាន់​ទៅ​លើ​ការ​សេព​កាម​​មនុស្ស​ប្រុស​ដូច​គ្នា។

នៅ​ពេល​នោះ​ គាត់​គឺ​ជា​ឧប​នាយក​រដ្ឋ​មន្រ្តី​ និង​ជា​រដ្ឋ​មន្រ្តី​ហិរញ្ញ​វត្ថុ​នៅ​ក្នុង​រដ្ឋា​ភិបាល​របស់​អតី​ត​នាយក​រដ្ឋ​មន្រ្តី Mahathir Mohamad​។

លោក Anwar ដែលបានជាប់ពន្ធនាគាររយៈ ៦ ឆ្នាំ ហើយក្រោយមកទៀតបានត្រឡប់ចូលទៅកាន់រដ្ឋសភាឋានៈជាមេបក្សប្រឆាំង គាត់បានឈ្នះការបោះឆ្នោតជាទូទៅនៅឆ្នាំ ២០១៣ ក៏ប៉ុន្តែត្រូវរាំងខ្ទប់ពីការកាន់តំណែងជានាយករដ្ឋមន្ត្រី ដោយសារតែមានការបកស្រាយច្បាប់ស្តីពីបោះឆ្នោតដែលបានបញ្ឈប់គាត់ក្នុងការទទួលបានការគាំទ្រមតិភាគច្រើននៅក្នុងសភា។

បន្ទាប់​ពី​ត្រូវបាន​​ផ្តន្ទាទោស​​ពី​បទ​ចោទ​ប្រ​កាន់​មួយ​ផ្សេង​ទៀត​ទៅ​លើ​ការ​សេព​កាម​មនុស្ស​ប្រុស​ដូចគ្នា​នៅ​ឆ្នាំ ​២០១៤ ដែល​គាត់​ត្រូវ​បាន​គេ​រក​ឃើញ​ថា មិនមាន​កំហុស​នោះ​ទេ លោក Anwar បាន​​ចំណាយ​ពេល​៤ ឆ្នាំ​ទៀត​នៅ​ក្នុង​ពន្ធ​នា​គារ។

អ្វី​ដែល​នាំ​​យើងឈានទៅ​រក​ការ​បោះ​ឆ្នោតថ្នាក់​​ជាតិ​នៅ​ម៉ា​ឡេ​ស៊ីនោះ​ គឺ​​រឿង​ពី​រ​​ដែល​ទាក់​ទងទៅ​​នឹង​សម្ព័ន្ធ​មិត្ត​នយោ​បាយ​នៅ​តំបន់​អា​ស៊ី​អា​គ្នេយ៍ដែល​មិន​ធ្លាប់​ឃើញ​ពី​មុនមក​​ គឺ​អ្នក​ទោស Anwar នឹង​ត្រូវ​​គេ​ដោះ​លែង​ពី​ពន្ធ​នា​គារ​នៅ​ថ្ងៃ​ទី​៨ ខែ​មិថុ​នា ហើយ​លោក Mahathir គឺ​ជា​មនុស្ស​ដំបូង​ដែល​បាន​ចាប់​លោក Anwar ដាក់​គុក។

លោក Mahathir បាន​ប្រាប់​សារ​ព័ត៌មាន Fairfax នៅ​ក្នុង​កិច្ច​សម្ភាសន៍​ថា ការ​ប្រ​កួត​ប្រ​ជែង​ជា​មួយ​នឹង​លោក Najib​​ គឺ​ជា​​កល​ល្បិច​ដ៏​ពឹសពុល​ណាស់​ ប៉ុន្តែ​ថា​លោក Najib បាន​បំផ្លាញ​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​យើង​បាន​កសាង​នៅ​ក្នុង​ប្រ​ទេស​នេះ។ សព្វ​ថ្ងៃ​ គាត់​កំពុង​តែ​គ្រប់​គ្រង​ប្រទេស​ដោយ​មិនគិត​ពី​​​ច្បាប់​អ្វី​ឡើយ។

គាត់​បាន​និយាយ​ថា «​យើង​កំពុង​តែ​ប្រ​ឈម​​នឹង​បញ្ហា​​នៃ​ការ​បោះ​ឆ្នោត​ដ៏​គម្រក់ដែល​មិន​យុត្តិ​ធម៌​ចំពោះ​គណ​បក្ស​ប្រ​ឆាំង ការ​ប្តូរ​ជំហរ​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​មិន​ឱ្យ​លោក Najib ទទួល​ជ័យ​ជំនះ។ ដូច្នេះ នេះ​គឺ​ជា​ការ​ប្រ​ឆាំង​នឹង​ជំនឿ​របស់​យើង​ទាំង​អស់​នៅ​ក្នុង​ប្រ​ព័ន្ធ​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ នីតិ​រដ្ឋ និង​កិច្ច​ការ​អ្វីៗ​ទាំង​អស់។ វា​ត្រូវ​បាន​គេ​បោះ​បង់​ចោល​ទាំង​អស់»៕

ប្រភព៖ The Sydney Morning Herald ចុះថ្ងៃទី២៩ ខែ​​​​​​​មី​នា ឆ្នាំ២០១៨


No comments:

Post a Comment