Friday, March 30, 2018

គោលការណ៍នៃការចូលរួមកិច្ចការអាស៊ានរបស់ថៃ

សមាជិករដ្ឋអាស៊ានមានការយល់ឃើញខុសគ្នាទៅលើសារៈសំខាន់នៃសមាគមន៍នេះ។ ក្នុងឋានៈរដ្ឋជាស្ថា​បនិកមួយ ឋានៈជាសេដ្ឋកិច្ចធំទី២បង្អស់ ហើយក៏ជារដ្ឋនាំមុខគេនៅក្នុងក្រុមអាស៊ាន ការយល់​​ឃើញរបស់​ថៃគឺមានសារៈសំខាន់ណាស់។ នៅក្នុងការស្ទង់មតិទៅលើអតីតមន្ត្រីថៃ និង បច្ចុប្បន្ន​​ចំនួន ១៨០០ នាក់ ដែលបានធ្វើឡើងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ ស្តីពីទំនាក់ទំនងរបស់ថៃជាមួយមហាអំណាចធំៗបង្ហាញឱ្យឃើញថា បើទោះបីជាថៃមានកេរ្តិ៍ឈ្មោះចំពោះការពិបាកទទួល​យកនៅក្នុងនយោបាយការបរទេសរបស់ខ្លួនក៏ដោយ ក៏ប៉ុន្តែអាស៊ានហាក់បីដូចនៅតែប្រកាន់​យក​ធ្វើការងារជាសំខាន់ចំពោះប្រទេសថៃ នៅក្នុងក្របខណ្ឌ​វិបុលភាព និងសន្តិសុខក្នុងតំបន់។

អ្នកឆ្លើយទៅនឹងបទសម្ភាសន៍ទាំងនោះ បានចាត់ទុកអាស៊ានថា មានសារៈសំខាន់ខ្លាំងណាស់នៅក្នុងន័យវិបុលភាពតំបន់ដោយមានចំនួន ៧២,៣ ភាគរយនៃអ្នកឆ្លើយក្នុងការស្ទង់មតិបានវាយតម្លៃខ្ពស់រហូតដល់ចំណុចទី ៨ ឬខ្ពស់ជាងនេះ ក្នុងចំណោមចំណុចកំណត់ទាំងអស់មាន ១០។ នៅក្នុងអត្ថន័យស្តីពីសារៈសំ​ខាន់​របស់អាស៊ានចំពោះស្ថិរភាព និងសន្តិសុខវិញនោះ ការឱ្យចំណាត់ថ្នាក់នេះ មិនបានខ្ពស់ទេ ក៏ប៉ុន្តែនៅ​តែបង្ហាញឱ្យឃើញថា នៅមានសារៈសំខាន់ដដែល ដោយសារតែមានចំនួនអ្នកឆ្លើយនៅក្នុងការស្ទង់មតិនោះ មាន ៦៧,៣៦ ភាគរយ បានឱ្យចំណាត់ថ្នាក់រហូតទៅដល់ចំណុចទី៨ ឬខ្ពស់ជាងនេះ។

ប្រទេសថៃដែលបោះទីតាំងកណ្តាលនៅក្នុងចំណោមបណ្តារដ្ឋនៅអាស៊ីអាគ្នេយ៍ ហើយមានរចនាសម្ព័ន្ធ​ជឿន​លឿន ប្រទេសនេះបានទទួលផលប្រយោជន៍ពីសមាហរណកម្មដែលកាន់តែខ្លាំងឡើង​ជាមួយប្រ​ទេស​​ដែលជាអ្នកជិតខាងខ្លួន។ ផលប្រយោជន៍ត្រូវបានបែងចែកទូទាំងតំបន់តែម្តង ដោយ​សារតែមានការភ្ជាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនកាន់តែច្រើនឡើង។

អ្នកឆ្លើយទៅនឹងការស្ទង់មតិនោះ បានមើលឃើញសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥ ថា ជាការអភិវឌ្ឍអវិជ្ជមាន។ ពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ានឥឡូវនេះ មានទំហំធំជាងជាមួយដៃគូ មកពីខាងក្រៅ។

នៅក្នុងករណីប្រទេសថៃវិញ ការនាំចេញទៅកាន់ប្រទេសនៅអាស៊ាន មានទំហំធំជាងការនាំចេញ​ទៅ​កាន់ប្រទេសចិន អាមេរិក ជប៉ុន និងសហភាពអឺរ៉ុប។ ខណៈ​ដែលចំណែករបស់អាស៊ាននៅក្នុងតម្លៃ​ផលិតផលសរុបពិភពលោកបន្តកើនឡើង ផ្សាររបស់អាស៊ានដែលមានប្រជាជនជាង ៦០០ លាន​នាក់នេះ នឹងផ្តល់ឱកាសសម្រាប់ការកាត់បន្ថយការពឹងផ្នែកទៅលើមហាអំណាចពីខាងក្រៅ។

សន្តិសុខគឺជាបញ្ហាដែលកាន់តែស្មុគស្មាញបន្ថែមទៀត។ ខណៈដែលការបង្កើតអាស៊ានឡើងនេះ គឺមិន​ដែល​សរសេរអំពីទម្រង់បែបកិច្ចព្រមព្រៀងសន្តិសុខទៅវិញទៅមកនោះឡើយ។ ក៏ប៉ុន្តែការបង្កើត​ឡើងរបស់​ខ្លួននេះ ជានិច្ចជាកាលតែងតែមានទិដ្ឋភាពទាក់ទងទៅនឹងសន្តិសុខដែលជាកិច្ច​ការ​ផ្ទៃក្នុងសម្រាប់អា​ស៊ាន​មិនមែនសម្រាប់ពីខាងក្រៅអាស៊ាននោះទេ។

ក្រោយពីអាមេរិកដកចេញពីវៀតណាម ហើយនិងការពង្រឹងរបស់របបកុម្មុយនីស្តនៅក្នុងទឹកដីអាស៊ីអាគ្នេយ៍នេះ ប្រទេសថៃបានសម្រេចចិត្តដើម្បីផ្តល់អាទិភាពទំនាក់ទំនងខ្លួនជាមួយប្រទេសជិតខាង។ សម្រាប់អ្នកបង្កើតគោលនយោបាយថៃវិញយល់ឃើញថា អាស៊ាននៅតែជាចំណុចស្នូល ចំពោះសន្តិសុខថៃ ហើយត្រូវបានគេយល់ឃើញថា ខ្លួនមានជំនឿយ៉ាងមុតមាំនៅក្នុងអាស៊ាន។

ប៉ុន្តែការប្រកាន់យកជំនឿដ៏មុតមាំនេះ ក៏ត្រូវបានគេមើលឃើញដែលធ្វើឱ្យអ្នកឆ្លើយសំណួរ នៅក្នុងការស្ទង់មតិនេះចង្អុលបង្ហាញថា អាស៊ានមានភាពខ្វះចន្លោះ។ គ្មានក្តីរំពឹងទុកណាមួយថា អាស៊ាននឹងតំណាងជារណសិរ្សរួបរួមគ្នាចំពោះពិភពលោកនៅក្នុងន័យនយោបាយ និងនយោបាយ ការបរ​ទេសឡើយ។

ទីប្រឹក្សាជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រីដែលមានឋានៈស្មើរដ្ឋមន្ត្រីមានទឡ្ហីករណ៍ថា «បើសិនជាអា​ស៊ានជាប្រជាជាតិមួយ វានឹងមានភាពចម្រុះបែបច្រើនណាស់។ ដូចជានៅប្រទេសប្រ៊ុយណេ គឺជារបបរាជានិយម ហើយប្រទេសផ្សេងទៀតគឺជាកុម្មុយនីស្ត។ ប្រទេសខ្លះទៀតបែបប្រជាធិប​តេ​យ្យ ខ្លះទៀតមិនមែនប្រជាធិបតេយ្យ។ ខ្លះជាពុទ្ធសាសនិក ហើយខ្លះទៀតជាជនម៉ូស្លីម ឬជាអ្នកកាន់​សាសនាគ្រឹស្ត… មន្ត្រីយោធាថៃប្រកាសថា មានសន្ទុះរីកចម្រើនផ្នែកជំនួយមនុស្សធម៌ សន្តិ​សុខ… ការធ្វើការរបៀបជាក្រុមការងាររួមគ្នា និងត្រូវការពេលវេលា ដោយសារតែមានភាពខុសគ្នានៅក្នុងផ្នែកនយោបាយ សេដ្ឋកិច្ច និងកម្រិតវិបុលភាព»។

នៅក្នុងការធ្វើឱ្យមានតុល្យភាពរវាងមហាអំណាច គឺជាបញ្ហាដ៏ចម្បងរបស់ថៃ។ ឥឡូវនេះអាស៊ានបានរៀបចំឱ្យមានកិច្ចប្រជុំជាច្រើន ដើម្បីជួយធ្វើឱ្យទំនាក់ទំនងសមាជិករដ្ឋជាមួយមហាអំណាចពីខាងក្រៅ។

មន្ត្រីម្នាក់បានប្រកាសឱ្យដឹងថា «ខ្ញុំបាននិយាយជាមួយមនុស្សជាច្រើននៅក្នុងអាស៊ាន។ ពួកគេមិនចង់ឱ្យមានមហាអំណាចណាមកគ្របដណ្តប់ឡើយ។ នោះហើយគឺជាបំណង។ មានយន្តការជាច្រើន​ដើម្បីរក្សាបាននូវតុល្យភាពមហាអំណាចទាំងនោះ»។

ភារកិច្ចការនេះមានភាពកាន់តែស្មុគស្មាញបន្ថែមទៀត ដោយសារតែឥទ្ធិពលកើនឡើងកាន់ តែខ្លាំងរបស់​ចិនមកលើតំបន់ ដូចជានៅកម្ពុជា និងឡាវ។ ដូចជាប្រទេសទាំងពីរនេះដែរ ថៃស្ថិតនៅលើគន្លង​ផ្លូវនៃការធ្វើសមហរណកម្មជាមួយប្រជាជាតិអាស៊ីអាគ្នេយ៍ដែនដីគោកនេះ រាប់បញ្ចូល ទាំង​ចិន​ប៉ែក​ខាងត្បូងផង​ដែរ។ ការភ្ជាប់ទំនាក់ទំនងកាន់តែខ្លាំងឡើងជាមួយចិនបានធ្វើឱ្យមាន​ផល​ប៉ះ​ពាល់​អវិជ្ជមានទៅលើបណ្តារដ្ឋ​មួយ​ចំនួនផ្នែកសេដ្ឋកិច្ចនយោបាយ និងសេរីភាព។

ប្រជាជនថៃមានទឡ្ហីករណ៍ថា ខ្លួននៅតែជាការចាប់អារម្មណ៍ពីបណ្តារដ្ឋជាសមាជិកចំពោះទីតាំងកណ្តាលរបស់ខ្លួនមជ្ឈភាពដែលបន្តកើតមាននេះ៕

ប្រភព៖ East Asia Forum ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨



No comments:

Post a Comment