Friday, September 29, 2017

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ចេញសេចក្តី​ជូនដំណឹង​ស្តីពីការ​ពន្យាពេលបង់ពន្ធ​លើអចលនទ្រព្យ​ សម្រាប់​ឆ្នាំ២០១៧​

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការពន្យាពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០១៧ រហូតដល់ថ្ងៃទ៣១ ខែតុលា ឆ្នាំ២០១៧។

អគ្គនាយកដ្ឋានពន្ធដារ ជូនដំណឹងដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យស្ថិតក្នុងភូមិសាស្រ្តត្រូវជាប់ពន្ធលើអចលនទ្រព្យ នៃរាជធានី ខេត្ត ទូទាំងប្រទេស ឲ្យបានដឹងថា អគ្គនាយកដ្ឋានពន្ធដារពិនិត្យឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០១៧ ហើយក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត នៅមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធប្រភេទនេះនៅឡើយទេ។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យដែលមិនទាន់បានមកប្រកាសបង់ពន្ធ មានពេលវេលាគ្រប់គ្រាប់ក្នុងការមកប្រកាសបង់ពន្ធនេះ អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យាពេលនៃការប្រកាសបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០១៧នេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។ ម្ចាស់អចលនទ្រព្យទាំងឡាយដែលមិនមកប្រកាសបង់ពន្ធក្នុងអំឡុងពេល ឬក្រោយការពន្យាពេលខាងលើនេះ នឹងត្រូវទទួលរងនូវទោសទណ្ឌ ស្របតាមច្បាប់ស្តីពីសារពើពន្ធ ជាធរមាន៕


No comments:

Post a Comment