Friday, September 29, 2017

នាយឧត្តមសេនីយ៍ សៅ សុខា បើកកិច្ចប្រជុំត្រួតពិនិត្យការងារកងរាជអាវុធហត្ថ រយៈពេល០៩ខែឆ្នាំ២០១៧

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកង រាជអាវុធ ហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ០៩ខែ និងដាក់ចេញទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៧ នៅសាលប្រជុំ សេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។
លោក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឡើងអាន របាយការណ៍ជូនអង្គប្រជុំជ្រាបថា ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថមានជាអាទិ៍៖
១- ការងារការពារសន្តិសុខ និងសណ្តាប់ធ្នាប់ បានការពារគណៈប្រតិភូជាតិ អន្តរជាតិ កិច្ចប្រជុំ ពិធីសម្ពោធ សមិទ្ធផលនានារបស់ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងពិធីបុណ្យផ្សេងៗ ធ្វើសកម្មភាពសរុប៩៥.៩៥២លើក។ ជួយសម្រួលសណ្តាប់ធ្នាប់របៀបរៀបរយចរាចរណ៍កកស្ទះ ជូនប្រជាពលរដ្ឋនិងការដង្ហែក្បួនទាម ទារតវ៉ា ផ្សេងៗសរុប៨.៨៤៧លើក។ ធ្វើការត្រួតពិនិត្យសណ្តាប់ធ្នាប់កងទ័ពនៅតាមទីសាធារណៈ លទ្ធផល៖ ត្រួតពិនិត្យអាវុធឆ្លងកាត់៣២ដើម (ដកហូតអាវុធច្នៃ០១ដើម គ្រាប់AKចំនួន២៤គ្រាប់ ស្លាកលេខខ.ម០១ស្លាក) បានកែសម្រួល ឯកសណ្ឋានយោធាសរុបចំនួន១៥៦នាក់ (យោធិន៥៩នាក់ ជនស៊ីវិល៩៧នាក់) ដកហូតខោអាវ៨៦សម្រាប់ មួក៤៥ ឡូហ្គោ០២ និងបកស្គុតខ្មៅលើកញ្ចក់រថយន្ត បានចំនួន៧១គ្រឿង។
២- ការស្រាវជ្រាវបង្រ្កាបបទល្មើស បានធ្វើការស្រាវជ្រាវនិងបង្ក្រាបបទល្មើសចំនួន២.០៨៩លើក ក្នុងនោះ មាន៖ -ប្លន់ប្រដាប់អាវុធបង្រ្កាបបាន៣៨លើក -ឃាតកម្មបង្ក្រាបបាន៤២លើក -រំលោភសេពសន្ថវៈបង្រ្កាបបាន៣៩លើក -ជួញដូរមនុស្សបង្រ្កាបបាន០៦លើក -ចាប់ជំរិតបង្ក្រាបបាន០២លើក -លួចបង្រ្កាបបាន១៣១លើក -ឆក់បង្រ្កាបបាន២៧លើក -ហិង្សាដោយចេតនាបង្រ្កាបបាន១៥២លើក -ប្រើប្រាស់និងរក្សាអាវុធគ្មានការអនុញ្ញាតបង្រ្កាបបាន២១លើក -ការជួញដូរចែកចាយគ្រឿងញៀនបង្រ្កាបបាន៨៨២លើក -ការប្រើប្រាស់គ្រឿងញៀនបង្រ្កាបបាន២៦០លើក -បទល្មើសព្រៃឈើបង្រ្កាបបាន១១១លើក -បទល្មើសជលផលបង្រ្កាបបាន២៥លើក និងបទល្មើសធនធានរ៉ែបង្រ្កាបបាន០២លើក។ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសចំនួន ៣.៣៧៨នាក់ និងវត្ថុតាងចាប់យកមួយចំនួនបញ្ជូនទៅតុលាការ។
៣- ការងារសង្គ្រោះ បានធ្វើការជួយប្រជាពលរដ្ឋរងគ្រោះថ្នាក់ចរាចរណ៍ចំនួន១.០៧២លើក អគ្គិភ័យ៣៤១លើក និងករណីផ្សេងៗចំនួន ៣.៣៦៨លើក ដឹកជញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ចំនួន១.០៩៧នាក់។
៤- ការសហការពង្រឹងអនុវត្តច្បាប់ និងបទបញ្ជា បានធ្វើសកម្មភាពសហការជាមួយនគរបាលជាតិ ៣.២៨៣លើក -ស្ថាប័នពន្ធដារ, គយនិងរដ្ឋាករ ១.៥៨៤លើក -រដ្ឋបាលព្រៃឈើអង្គការអភិរក្សសត្វព្រៃ និងអភិរក្សដែនជីវៈចម្រុះ៣.៦១៦លើក -ក្រសួងសាធារណៈការនិងដឹកជញ្ជូន៨៣១លើក -ក្រសួងរ៉ែថាមពល១៣លើក -ក្រសួងបរិស្ថាន១៤លើក -ក្រសួងកសិកម្ម០៧លើក -ក្រសួងដែនដីនគររូបនីយកម្មនិងសំណង់២៧លើក -រដ្ឋបាលជលផល១៦៩លើក -ក្រុមចម្រុះ៦៨៣លើក -អាជ្ញាធរអប្សរា៣១លើក និងកាំកុងត្រូល០២លើក។ បានសហការបង្រ្កាបបទល្មើសធនធានធម្មជាតិ ដោយអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ១២៧សសរ/២០១៦ ស្តីពីការបង្កើតគណៈកម្មការជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិមានជាអាទិ៍៖ -បទល្មើសព្រៃឈើ ការប្រមូលដឹកជញ្ជូន សន្និធិផល អនុផលព្រៃឈើដោយគ្មានការអនុញ្ញាត ឃាត់ខ្លួនជន សង្ស័យចំនួន២៤១នាក់ ឃុំខ្លួនចំនួន៣៧នាក់ អប់រំចំនួន២០៤នាក់ បានចាប់យកយានយន្តគ្រប់ប្រភេទ និងឈើចម្រុះរួមមាន៖ រថយន្ត២០៨គ្រឿង គោយន្ត៥០គ្រឿង ត្រាក់ទ័រ០៤គ្រឿង រណារយន្ត៣៥គ្រឿង ទោចក្រយានយន្ត៣៣គ្រឿង ម៉ាស៊ីនជ្រៀកឈើ០៧គ្រឿង កាំភ្លើងច្នៃ០៣ដើម ឈើគ្រញូង២.២១៨គ.ក្រ ឈើគ្រប់ប្រភេទ ចំនួន៣.៥៦៩,៦០៣ម៣ និង៤.៦៦៨ដុំ។ -បទល្មើសធនធានរ៉ែបានធ្វើការឃាត់ខ្លួនជន សង្ស័យ ចំនួន១២នាក់ ឃុំខ្លួនចំនួន០៣នាក់ អប់រំចំនួន០៩នាក់ ជាមួយគ្នានោះដែរ បានចាប់យកយានយន្ត គ្រប់ប្រភេទមាន៖ គ្រឿងចក្រ០៨គ្រឿង រថយន្ត០៧គ្រឿង។ -ការកាប់រានទន្រ្ទានដីរដ្ឋដោយខុសច្បាប់ឃាត់ខ្លួនជនសង្ស័យចំនួន២៧នាក់ ដោយធ្វើការអប់រំ។ ចាប់យកយានយន្តគ្រប់ប្រភេទមាន៖ គ្រឿងចក្រ១១គ្រឿង និងរណារយន្ត០៧គ្រឿង។

ទន្ទឹមនឹងនោះដែរ កងរាជអាវុធហត្ថបានធ្វើការអប់រំចិត្តសាស្ត្រនាយទាហាន នាយទាហានរងនៃកងរាជ អាវុធហត្ថ ឱ្យយល់ជ្រួតជ្រាបពីសភាពការណ៍ វិវត្តន៍ និងសភាពការណ៍ថ្មីៗដែលកើតមានឡើង យល់ច្បាស់ ពីតួនាទី ភារកិច្ច បទបញ្ជា ក្រមសីលធម៌ បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ។ល។ បានបើកនិងបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលបំប៉នចំនួន៤៦វគ្គ=៣.៣៧៧នាក់។ លើសពីនេះទៀត បានចាត់ បញ្ជូននាយទាហាននិងនាយទាហានរងនៃកងរាជអាវុធហត្ថទៅសិក្សា សិក្ខាសាលាក្នុង និងក្រៅប្រទេស ចំនួន៥០វគ្គ ស្មើនឹង៤៧៣នាក់ក្នុងនោះ៖ សិក្សានិងសិក្ខាសាលាក្នុងប្រទេស៣៣វគ្គស្មើនឹង៣៤៤នាក់។ សិក្សាសិក្ខាសាលាក្រៅប្រទេស១៧វគ្គស្មើនឹង១២៩នាក់។ល។
ចំណែកឯ ការងារកសាងហេដ្ឋារចនាសម្ពន្ធ កងរាជអាវុធហត្ថបានសាងសង់សំណង់បន្ទាយជំរំជម្រកចាប់ពី បញ្ជា ការដ្ឋានលើផ្ទៃប្រទេសរហូតដល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕



No comments:

Post a Comment