Friday, September 29, 2017

ចាប់ពីឆ្នាំ២០១៨តទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងមានពិធីសំណេះសំណាលជាមួយសិល្បៈករ សិល្បៈការិនីមួយឆ្នាំម្តង

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកនឹងមានកម្មវិធីសំណេះសំណាលជាមួយសិល្បៈករ សិល្បៈការិនីក្នុងមួយឆ្នាំម្តងចាប់ពីឆ្នាំ២០១៨ខាងមុខនេះតទៅ គឺសម្រេចយកចំថ្ងៃទិវាវប្បធម៌ ៣មីនាតែម្តង។ លោក បានថ្លែងដូចនេះក្នុងឱកាសពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្ស រិយយស ជូនព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ដែលនៅពេលថ្មីៗនេះ ព្រឹទ្ធាចារ្យ គង់ ណៃ ត្រូវបានរដ្ឋាភិបាលជប៉ុនផ្តល់រង្វាន់ «សិល្បៈ និងវប្បធម៌ហ្វឹគឹអូកា» ឆ្នាំ២០១៧។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ពិធីជួបសំណេះសំណាលជាមួយសិល្បៈករ សិល្បៈការិនីនេះ គឺដើម្បីរំលឹកពីអនុស្សាវរីយ៍ និងសុខទុក្ខរបស់សិល្បៈករ សិល្បៈការិនីចាស់ៗរបស់ខ្មែរយើងដែលនៅក្នុងពិធីនោះគឺមានការញ៉ាំអាហាររួមគ្នា និងកម្មវិធីសម្តែងសិល្បៈកំសាន្តផងដែរ៕












No comments:

Post a Comment