Friday, September 29, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឧបត្ថម្ភថវិកា ១០០លានរៀលជូនលោកតា គង់ ណៃ និងថវិកា២០លានរៀលជូនលោកតា ប្រាជ្ញ ឈួន

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងឱកាសពិធីសំ​ណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនព្រឹទ្ធា​ចារ្យ កោសល្យវោហារ គង់ ណៃ ដែលនៅពេលថ្មីៗនេះ ព្រឹ​ទ្ធាចារ្យ គង់ ណៃ ត្រូវបានរដ្ឋាភិបាលជប៉ុនផ្តល់រង្វាន់ «សិល្បៈ និងវប្បធម៌ក្រុងហ្វុគុអូកា» ឆ្នាំ២​០​១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបំពាក់ជូនមេដាយព្រះរាជាណាចក្រថ្នាក់មហាសេរីវឌ្ឍន៍ជូន លោកតា គង់ ណៃ និងថវិកា ១០០ លានរៀល ហើយលោកតា ប្រាជ្ញ ឈួន ក៏ទទួលបានមេដាយព្រះរាជាណាចក្រថ្នាក់មហាសេរីវឌ្ឍន៍ និងថវិកាឧបត្ថម្ភ ២០លានរៀលផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ជានិច្ចជាកាល លោកនិងភរិយា តែងតែយកចិត្តទុកដាក់ចំពោះមរតកមនុស្សរស់ តាមរយៈការជួយឧបត្ថម្ភជាថវិកាអស់រយៈពេលជាង ២០ឆ្នាំមកហើយ។ លោក ក៏បានអបអរសាទរផងដែរចំពោះសិល្បៈសម័យ បើគ្មានបូរាណ ក៏គ្មានសម័យដែរ និងអំពាវនាវឱ្យយកចិត្តទុកដាក់ឱ្យបានខ្លាំងថែមទៀត ក្នុងការថែរក្សា និងអភិរក្សលើសិល្បៈចាប៉ី និងអាយ៉ៃផងដែរ៕






No comments:

Post a Comment