Tuesday, September 26, 2017

បុគ្គលិកវិទ្យុអាសុីសេរី៤២នាក់ជ្រួលច្របល់ ខណៈត្រាំកាត់លុយបួនលានកន្លះ

មនុស្ស៤២នាក់ដែលធ្លាប់បម្រើការអោយវិទ្យុអាសុីសេរីនៅភ្នំពេញកំពុងជ្រួលច្របល់ក្នុងចិត្ត ក្រោយពេលបាត់បង់ការងារនិងមិនទាន់ទទួលបានប្រាក់សំណងពីការបញ្ឈប់ដោយបង្ខំកាលពីដើមខែកញ្ញានេះ។

មុននេះ លោកស្រី អ៊ុក សាវរី ប្តឹងទារសំណងជិត៣មុឺនដុល្លារ ប៉ុន្តែមានការចរចាសុំសង១មុឺន៥ពាន់ នៅពេលក្រសួងការងារ ជាពិសេស តុលាការ ជម្រះក្តីនិងបង្គាប់អោយ អាសុីសេរីសង។

បុគ្កលិកប្រមាណ៤០នាក់ទៀតកំពុងព្រួយបារម្ភ ដោយសារមិនទទួលបានមួយរៀលនៅឡើយ ខណៈលោក ដូណាល់ ត្រាំ បាន ប្រកាសកាត់ថវិការ ៤លានកន្លះ ពីការចំណាយរបស់អាសុីសេរី។

រឿងមួយទៀតគឺពួកគេទាមទារលុយពន្ធប្រាក់ខែ ដែលអាសុីសេរីបានកាត់ពន្ធប្រាក់ខែពីបុគ្គលិកខ្មែរ ប៉ុន្តែមិនដែលប្រកាសបង់ពន្ធ តាមច្បាប់នៅប្រទេសកម្ពុជាទេ។ មកទល់ពេលនេះ អាសុីសេរីបើកប្រាក់ខែអោយ បុគ្គលិកជាង២០ឆ្នាំហើយ។

លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន លើកឡើងថា ប្រតិបត្តិការរបស់អាសុីសេរីនៅកម្ពុជា មានចរិតក្រុមយូកូង(gang) មិនទទួលខុសត្រូវ បង្រៀនបុគ្គលិកឲ្យវាយប្រហាររាជរដ្ឋាភិបាល តាមរយៈការរាយការណ៍ព័ត៌មាន អុជអាល បញ្ឆេះកំហឹង ក្នុងសង្គមខ្មែរ។

ការវេចបង្វិចរត់របស់អាសុីសេរី មិនមែនជារឿងចៃដន្យទេ ប៉ុន្តែគេដឹងខ្លួន ថា សម្តេចតេជោ ហ៊ុន សែន បានរកឃើញសំបុកបច្ចាមិត្តពួនសម្ងំក្នុងអង្គការអន្តរជាតិ និងបណ្តាញផ្សព្វផ្សាយ ដើម្បីឆក់ឱកាសបំផ្លាញ ផលប្រយោជន៍ខ្មែរ តាមលទ្ធភាពដែលអាចធ្វើបាន៕

ប្រភព៖ Press2Press


No comments:

Post a Comment